រូបភាពជុំវិញ​ពិភព​លោក ២១ មីនា ២០១៩

អ្នក​ទស្សនា​ម្នាក់​ថត​រូបដោយ​ប្រើ​ទូរស័ព្ទ​លើ​ផ្ទាំង​គំនូរ​ «រូបជិះសេះ​របស់​ស្ដេច​ Philipp ទី២» (Michael Jackson) ដែល​គូរ​ដោយ​វិចិត្រករ​អាមេរិក Kehinde Wiley នៅ​កន្លែង​តាំង​ពិព័រណ៍​ «Michael Jackson៖​ នៅ​លើ​ជញ្ជាំង» នៅ​សារមន្ទីរ​ Bundeskunsthalle ក្នុង​ទីក្រុង​ Bonn ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ម្នាក់​សប្បាយ​រីករាយ​ជិះ​សេះ​នៅ​ពេល​គាត់​កាន់​ទង់​ជាតិ​សម្រាប់​ទីក្រុង ក្នុង​ពេល​​ដង្ហែ​សម្រាប់​​ថ្ងៃ​ឈប់​សម្រាក​ equinox នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ Nowruz នៅ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។

ម​នុស្ស​ម្នា​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ប្រារព​ពិធី​បុណ្យ Nowruz ដែល​ជា​ការ​ចាប់​ផ្ដើម​នៃ​រដូវ​ផ្ការីក​ និង​ចូល​ឆ្នាំ​ថ្មី នៅ​ទីក្រុង Diyarbakir ប្រទេស​តួកគី។

ជន​ជាតិ​​ថៃ​ដើម​កំណើត​អាល្លឺម៉ង់ David Pfizenmaier ដើរ​កាត់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​ដោយ​កាន់​សញ្ញា​មួយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ជន​ជាតិ​ថៃ​ទៅ​បោះ​ឆ្នោត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នឹង​មក​ដល់ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ស្ត្រី​ម្នាក់​បង្ហាញ​អារម្មណ៍​ក្រោយ​ពេល​ប្រកាស​សាល​ដីកា​សាលា​ឧទ្ធរណ៍​សម្រាប់​មេដឹកនាំ​នយោបាយ​ស៊ែប៊ី​ Radovan Karadzic ដែល​ជាប់​ទោស​៤០​ឆ្នាំ សម្រាប់​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅ​មជ្ឈមណ្ឌល​ចង​ចាំ Potocari នៅជិត​ក្រុង Srebrenica ប្រទេសបុស្នី និង​ Herzegovina។

ជន​ជាតិ​រុស្ស៊ី Evgenia Tarasova និង Vladimir Morozov កំពុង​ស្ថិត​ក្នុង​សកម្មភាព​នៃ​ការ​ប្រកួត​ជិះ​ស្គី​ជា​គូ​នៅក្នុង​ការ​ប្រកួត​ជិះ​ស្គី​ពិភពលោក ISU World Figure Skating Championships នៅ​ទីលានប្រកួត Saitama Super ទីក្រុង Saitama ប្រទេស​ជប៉ុន។

ស៊ុត​ដែល​មានផាត់​ពណ៌​ហើយ​ត្រូវ​បាន​រៀប​ជា​រូប​ស៊ុត​ដ៏​ធំ​មួយ​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឧទ្យាននៅ Baroque Castle ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រចនា​នៅ​ទីក្រុង​ Ludwigsburg ប្រទេស​អាល្លឺម៉ង។

សិល្បករ​ឥណ្ឌា​ស្លៀក​ពាក់​ជា​ស្ដេច​ហនុមាន កំពុង​សម្ដែង​របាំ​ប្រពៃណី​ក្នុង​ពិធីបុណ្យ Holi នៅ​ក្នុង​វិហារ​មួយ​នៅ​ទីក្រុង Amritsar ប្រទេស​ឥណ្ឌា។

កង់​បី (ទុក ទុក) បើក​កាត់​ហ្វូង​មនុស្ស​ដែល​កំពុង​រង់ចាំ​ឡាន​ក្រុង​នៅ​ចំណត​ឡាន​ក្រុង​ក្នុងទីក្រុង​បាង​កក ប្រទេស​ថៃ។

លោក Louis ដែល​ជា​បុគ្គលិក​សណ្ឋាគារ Martinez ឈប់​នៅ​លើ​ជណ្ដើរ​នៃសណ្ឋាគារ​ នៅទីក្រុង Cannes ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។

ព្រះ​ចន្ទ​ពេញ​វង់​រះ​ឡើង​នៅ​ជិត​ប្រាសាទ​បុរាណ Mithymna Molyvos នៅ​លើ​កោះ Lesbos ប្រទេស​ក្រិក។