រូបភាពជុំវិញពិភពលោក ២១ មីនា ២០១៨
ស្រ្តីម្នាក់លើកដៃបង្ហាញជ័យជម្នះនៅខាងមុខភ្លើងជំរំខណដែលក្រុមតួកគីឃឺតប្រមូលផ្តុំគ្នាក្នុងពិធី Newroz សម្រាប់ឆ្នាំថ្មីក្នុងទីក្រុង Diyarbakir ប្រទេសតួកគី។
ប្រជាជនឃឺតក្នុងប្រទេសអ៊ីរ៉ាក់កាន់ភ្លើងឡើងភ្នំក្នុងទិវា Newroz Day ដើម្បីអបអររដូវស្លឹកឈើជ្រុះនិងឆ្នាំថ្មីក្នុងទីក្រុង Akra ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២០ មីនា ២០១៨។
សិស្សស្រីមួយចំនួននៃក្រុង Dapchi ទើបតែត្រូវបានគេដោះលែងនៅក្នុងភូមិ Jumbam រដ្ឋ Yobe ប្រទេសនីហ្សេរីយ៉ា។
ក្រុមអ្នកនយោបាយគណបក្សប្រឆាំងបាញ់ផ្សែងបង្ហូរទឹកភ្នែកក្នុងការប្រជុំសភានៅទីក្រុង Pristina ប្រទេសកូសូវ៉ូ។
ភ្ញៀវទេសចរកំពុងមើលភ្លើងពណ៌ «Frankfurt Fades» ដោយសិល្បករលោក Philipp Geist ក្នុងពិធីបុណ្យ Luminale ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២០ មីនា ២០១៨។
ដំរីមួយក្បាលកំពុងលេងបាល់ក្នុងការសម្តែងមួយនៅសួនសត្វជាតិក្នុងទីក្រុង Colombo ប្រទេសស្រីលង្កា។
ទូកនេសាទជាប់នៅលើទឹកកកនៅផែរមួយនៃទីក្រុងStahlbrode ប្រទេសអាល្លឺម៉ង់ ដែលសីតុណ្ហភាពធ្វើឲ្យការនេសាទត្រូវបានផ្អាក។
យន្តហោះរបស់កងកម្លាំងប៉ាគីស្ថានសម្តែងលើអាកាសក្នុងការហ្វឹកហាត់យោធាដើម្បីអបអរទិវាសាធារណរដ្ឋប៉ាគីស្ថានក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។