រូបភាព​ជុំវិញ​ពិភពលោក ២១ មីនា ២០១៧

បុរស​ម្នាក់​លក់​ស្ករ​សំឡី​នៅ​ក្នុង​ក្រុង​កាប៊ុល ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​អាហ្វហ្គានីស្ថាន។

មនុស្ស​ម្នា​សែង​ក្តាមឈូស​របស់​លោក Martin McGuinness តាម​ផ្លូវ​នៅ​ក្នុង​ក្រុង Londonderry ប្រទេស​អៀវឡង់​ខាង​ជើង។ លោក McGuinness ជា​ថ្នាក់ដឹកនាំ​នៃ​កងទ័ព​សាធារណរដ្ឋ​អៀវឡង់ ដែល​បាន​ដឹកនាំ​ចលនា​ក្រោម​ដី​ដើម្បី​ផ្សះផ្សារ​ជាមួយ​នឹង​ចក្រភព​អង់គ្លេស និង​ជា​អនុ​រដ្ឋមន្ត្រី​ទី១​អស់​រយៈពេល​១ទសវត្សរ៍​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

ព្រះ​អាទិត្យ​រះ​ចំ​ទ្វារ​នៃ​ប្រាសាទ Seven Dolls Temple នៅ​ក្នុង​រដ្ឋ Yucatan ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

ពលរដ្ឋ Kurd ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាន់​ភ្លើង​នៅ​ពេល​ពួកគេ​ប្រារព្ធ​ទិវា Nowruz Day ដែល​ជា​ពិធីបុណ្យ​មួយ​ដើម្បី​សាទរ​រដូវ​ផ្កា​រីក និង​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង Akra កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្នុង​កន្លែង​ដាំ​ផ្កា Giant Tecolote Ranunculus នៅ​ក្នុង​ក្រុង Carlsbad រដ្ឋ California សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១​នៃ​រដូវ​ផ្ការីក កាលពី​ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០១៧។

អ្នក​ប្រកួត​ធ្វើ​ការ​សម្តែង​ក្នុង​ការ​ប្រកួត​របាំ​ប្រពៃណី Ingoma ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង Durban ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

មនុស្ស​ម្នា​លេង​ជាមួយ​នឹង​ទូក​មួយ​ប្រភេទ​នៅ​ក្បែរ​ឆ្នេរ Marina Bay ប្រទេស​សិង្ហបុរី។

ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ធ្វើ​ការ​អធិដ្ឋាន​នៅ​ផ្នូរ​របស់​ទាហាន​ដែល​គេ​មិន​ស្គាល់​ឈ្មោះ និង​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​ចន្លោះ​ឆ្នាំ១៩៨០​ដល់​១៩៨៨ នៅ​ខាង​ក្រៅ​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មុន​មួយ​ថ្ងៃ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​អ៊ីរ៉ង់។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​ដែល​ច្នៃ​ដោយ Nguyen Cong Tri ជនជាតិ​វៀតណាម​ក្នុង​ពេល​តាំង​ពិព័រណ៍​សម្លៀកបំពាក់​សម្រាប់​រដូវ​រងា ឬ​រដូវ​ស្លឹក​ឈើ​ជ្រុះ​សម្រាប់​ឆ្នាំ២០១៧ នៅ​ក្នុង​កម្មវិធី Tokyo Fashion Week ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អគារ​ខ្ពស់ៗ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អ័ព្ទ​ដ៏​ក្រាស់​នៅ​ផែ Victoria ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

លោក​យាយ Catherine Bloemen ជនជាតិ​ប៊ែលហ្ស៊ិក វ័យ​៨៦ឆ្នាំ អង្គុយ​ជាមួយ​នឹង​ឧបករណ៍​ក្មេង​លេង​ចំនួន២០.០០០ ដែល​គាត់​បាន​ប្រមូល​អស់​រយៈពេល​ជាង​៦៥ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

អ្នក​គាំទ្រ​ឈោង​ចាប់​បាល់​ នៅ​ពេល​ក្រុម​ Atlanta Braves ធ្វើ​ការ​ហាត់​សម​ នៅ​មុន​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុង Washington Nationals នៅ​ក្នុង​ក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋ​អាមេរិក។