រូបភាព​ជុំវិញ​ពិភពលោក ២០ មីនា ២០២០

អ្នកកាន់​សាសនា​ឥស្លាម​បួង​សួង​ក្នុង​ពិធី​ថ្ងៃ​សុក្រ ដោយ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា ប្រហែល​៣ហ្វ៊ីត ក្នុង​ការ​ព្យាយាម​នៅ​ឆ្ងាយ​ពី​គ្នា​ដើម្បី​ការពារ​ការចម្លង​មេរោគ​កូរ៉ូណា នៅ​វិហារ Al Akbar ក្នុង​ទីក្រុង Surabaya ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី។

មនុស្ស​ពាក់​ម៉ាស​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា កំពុង​ជិះ​រថ​ភ្លើង​ដែល​គ្មាន​មនុស្ស​ជិះ នៅ​ទីក្រុង​ប៊ុណូស៊ែ ប្រទេស​អាហ្សង់ទីន។

ស្ត្រី​ម្នាក់​ឈរ​នៅ​ក្នុង​ជណ្ដើរ​យន្ត​ដោយនៅ​លើ​ផ្ទៃ​ខាង​ក្រោម​មាន​​សញ្ញា​​ប្រាប់​ឲ្យ​មនុស្ស​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ នៅ​ឯ​ហាង​លក់​ទំនិញ​មួយ​ នៅ​ពេល​មាន​ការ​ភ័យ​ខ្លាច​ការ​ចម្លង​មេរោគ​កូរ៉ូណា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

មនុស្ស​កំពុង​រង់​ចាំ​ចូល​ហាង​មួយ នៅ​ខាង​ក្រោយ​បន្ទាត់​ក្រហម​ដែល​គូស​បញ្ជាក់​ពី​ចម្ងាយ​ដែល​អតិថិជន​ត្រូវ​ឈរ នៅ​ហាង​លក់​គ្រឿង​ទេស Rewe ទីក្រុង Postdam ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​២​នាក់​កំពុង​អនុវត្ត​​វិធានការ​នៅ​ឆ្ងាយ​ពី​គ្នា​ នៅ​ពេល​ពួក​គេ​​និយាយ​ជាមួយ​គ្នា នៅ​ឯ​បង់​សម្រាប់​អង្គុយ​នៅឧទ្យាន​មួយ​ ដែល​ជា​វិធានការ​សម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា នៅ​ទីក្រុង York ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស។

មនុស្ស​កំពុង​ឈរ​ឆ្ងាយ​ពី​គ្នា​ នៅ​ពេល​ពួក​គេ​ឈរ​តម្រង់​ជួរ​នៅ​ហាង​លក់​ទំនិញ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

តំណាង​រាស្ត្រ និង​មន្ត្រី​ ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្នុង​ពេល​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រៀង​ច្បាប់​ស្ដី​ពី​វីរុស​កូរ៉ូណា នៅរដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

បុរស​ម្នាក់​ទទួល​កាហ្វេ​នៅ​លើ​កូន​រទេះ​ដែល​ដើរ​ដោយ​ការ​ប្រើ​ខ្សែជា​ប្រព័ន្ធ បន្ទាប់​ពី​ហាង​កាហ្វេ​នេះ​បាន​អនុវត្ត​នូវ​ការ​រក្សា​ចម្ងាយ​ពី​គ្នា សម្រាប់​អតិថិជន ដោយ​សារ​តែ​ការ​ភ័យ​ខ្លាចការ​​ឆ្លង​វីរុស​កូរ៉ូណា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

មនុស្ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​រៀបចំ​ដោយ​មាន​គូស​ញ្ញា​ពណ៌ក្រហម ដើម្បី​ធានាពី​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា នៅ​ក្នុង​រថ​ភ្លើង​ នៅ​ទីក្រុង​ Palembang ខេត្តស៊ូម៉ាត្រា​ខាង​ត្បូង ប្រទេស​ឥណ្ឌូនេស៊ី។

មនុស្ស​ឈរ​ទៅ​តាម​កន្លែង​ដែល​បាន​កំណត់​ដើម្បី​រក្សា​ចម្ងាយ​សមរម្យ​មួយពី​គ្នា នៅ​ឯ​ភោជនីយដ្ឋាន​មួយ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។