រូបភាពជុំវិញពិភពលោក ២០ មីនា ២០១៦
ស្រ្តីម្នាក់ធ្វើការបួងសួងនៅលើភ្នំមួយដែលមានឈើឆ្កាងជាច្រើន នៅពេលដែលគាត់ប្រារព្ធទិវា Palm Sunday នៅក្នុងក្រុង Oshmiany ប្រទេសបេឡារុស។
សម្តេចប៉ាប Francis ធ្វើដំណើរកម្សាន្តនៅទីលាន St. Peter's Square នៅពេលបញ្ចប់នៃការសូត្រធម៌នាទិវា Palm Sunday នៅបុរីវ៉ាទីកង់។
ក្មេងប្រុសម្នាក់លក់ប៉ោងៗនៅតាមផ្លូវក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន។
បដាមួយស្ថិតនៅលើជនទេសន្តរប្រវេសន៍ ដែលបានដេកនៅលើផ្លូវរថភ្លើង ដើម្បីតវ៉ាលើការបិទព្រំដែន និងការរារាំងរថភ្លើងដឹកទំនិញមិនឲ្យឆ្លងកាត់ប្រទេសក្រិក និងម៉ាសេដ្ឋាន (Macedonia) នៅភូមិ Idomeni ប្រទេសក្រិក។
អ្នកកាន់សាសនាគ្រិស្តនិកាយ កាតូលិក នៅក្នុងប្រទេសបេឡារុស លីឈើឆ្កាងមួយ នៅពេលពួកគេចូលរួមការដើរក្បួនមួយ ដើម្បីប្រារព្ធទិវា Palm Sunday ក្នុងក្រុង Oshmiany។
កងទ័ពរបស់ប្រជាជនកូរ៉េ ឬ The Korean People's Army (KPA) ធ្វើសមយុទ្ធចុះចត និងសមយុទ្ធទប់ទល់នឹងការចុះចត នៅទីតាំងដែលគេមិនស្គាល់មួយនៅក្នុងរូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង នៅក្នុងក្រុងព្យុងយ៉ាង។
បុរសកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីដនៅអាហ្វហ្គានីស្ថានដំបងពិសិដ្ឋ សម្រាប់ការបួងសួង ក្នុងពេលប្រារព្ធពិធីបុណ្យ Nowruz នៅក្រុងកាប៊ុល។
រ៉ុក្កែតប្រភេទ Soyuz TMA-20M ត្រូវបានគេបាញ់បង្ហោះចេញពីសា្ថនីយបោះរ៉ុក្កែត Baikonur Cosmodrome នៅក្នុងប្រទេសកាហ្សាក់ស្ថាន (Kazakhstan) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ដោយនាំអាកាសយានិក Alexey Ovchinin របស់ក្រុមហ៊ុន Roscosmos វិស្វករយានអវកាស Jeff Williams របស់ណាសា និងវិស្វករយានអវកាស Oleg Skripochka របស់ក្រុមហ៊ុន Roscosmos ចូលទៅក្នុងគន្លងគោចរ ដើម្បីចាប់ផ្តើមបេសកកម្មរយៈពេល៥ខែកន្លះ នៅលើស្ថានីយអាកាសអន្តរជាតិ។
នៅក្នុងក្រុង Istanbul ប្រទេសតួកគី ប៉ូលិសកុបកម្មឃាត់ខ្លួនបាតុករគាំទ្រក្រុម Kurd ម្នាក់ ក្នុងពេលប្រមូលផ្តុំដើម្បីប្រារព្ធពិធីបុណ្យ Newroz ទោះណាមានការហាមឃាត់ពីអភិបាលខេត្តដ៏ដោយ។
អ្នកចូលរួមម្នាក់លោត ក្នុងពេលប្រកួត Red Bull Jump and Freeze នៅរមណីយដ្ឋានស្គី Gudauri ប្រទេសហ្សកហ្ស៊ី (Georgia)។
អ្នកស្រុកលក់ថង់ផ្លាស្ទិច ដែលមានផ្ទុកនូវឧស្ម័នដែលយកមកពីតំបន់ការពារបរិស្ថាននៅលើភ្នំ ទៅឲ្យអ្នកទេសចរនៅក្នុងក្រុង Qingyuan ខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។
ទស្សនិកជនម្នាក់ដាល់បាតុករម្នាក់ នៅពេលបេក្ខជន Donald Trump ថ្លែងក្នុងព្រឹត្តិការណ៍សម្រាប់យុទ្ធនាការ នៅក្នុងក្រុង Tucson រដ្ឋ Arizona កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។