រូបភាពជុំវិញពិភពលោក ០២ មីនា ២០២០

  • VOA English

ហ្វូងមនុស្សដែលមានពាក់ម៉ាសនៅស្ថានីយរថភ្លើងនៅក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីមានការផ្ទុះវីរុសកូរ៉ូណា។ 

ប៉ូលិសចាប់ខ្លួនជនសង្ស័យចាប់ជម្រិតចំណាប់ខ្មាំង ខណៈពេលជនសង្ស័យនេះនិយាយទៅក្រុមអ្នកសារព័ត៌មាន ក្រោយពីដោះលែងចំណាប់ខ្មាំងខ្លួននៅផ្សារទំនើប V-Mall ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ 

អ្នកបម្រើការលើជណ្តើរយន្តឈរខាងក្នុងជណ្តើរយន្តសម្រាប់ដឹកអ្នកជំងឺដែលសង្ស័យថា មានផ្ទុកវីរុសកូរ៉ូណា នៅមន្ទីរពេទ្យរដ្ឋ Gandhi ក្នុងក្រុង Hyderabad ប្រទេសឥណ្ឌា។ 

អ្នកចូលរួមបែរខ្នងដាក់បេក្ខជនប្រធានាធីបតីគណបក្សប្រជាធិបតេយ្យលោក Michael Bloomberg ស្របពេលដែលលោក Bloomberg និយាយអំពីផែនការរបស់លោកដើម្បីជួយសហគមន៍ជនស្បែកខ្មៅ នៅក្រុង Selma រដ្ឋ Alabama កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ 

លោក Lee Man-hee មេដឹកសាសនានៅវិហារ Shincheonji ឱនសុំទោសអំឡុងពេលសន្និសីទសារព័ត៌មាន នៅក្រុង Gayeong ប្រទេសកូរ៉េខាងត្បូង។ 

អ្នកលក់អាហារសម្រន់នៅលើផ្លូវមួយនៅក្រុង Dhaka ប្រទេសបង់ក្លាដេស។ 

បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ Pete Buttigieg ឱបស្វាមីរបស់លោក លោក Chasten Buttigieg ស្របពេលដែលលោកមកដើម្បីប្រកាសការដកខ្លួនពីការប្រកួតប្រជែងដណ្តើមតំណែងបេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២០ នៅក្រុង South Bend រដ្ឋ Indiana កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ 

ពលរដ្ឋព្យាយាមរករបស់របរនៅតំបន់ Realengo នៅតំបន់ Realengo បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ 

តារាម៉ូដែលបង្ហាញម៉ូដសម្លៀកបំពាក់នៅក្រុងប៉ារីស ប្រទេសបារាំង។