រូបភាពជុំវិញពិភពលោក ១៩ មីនា ២០២០
អ្នកថ្មើរជើងម្នាក់កំពុងមើលទៅកាន់ផែនទីដែលមានបញ្ចាំងភ្លើង នៅលើផ្លូវដែលគ្មានមនុស្សដើរនៅរមណីយដ្ឋាន Zermatt នៃជួរភ្នំ Alpine ប្រទេសស្វ៊ីស នៅពេលដែលមានការរីករាលដាលជំងឺកូវីដ១៩។
ស្ត្រីម្នាក់ពាក់ម៉ាសការពារកំពុងដើរនៅឯស្ថានីយ៍រថភ្លើងក្រោមដី ក្នុងពេលមានការប្រកាសភាពអាសន្នសុខភាពដោយសារវីរុសកូរ៉ូណា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ផ្លូវដែលគ្មានមនុស្សដើរនៅខាងមុខប៉ម Petronas Twin Towers បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសរឹតបន្តឹងការធ្វើដំណើរ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ថ្នាក់រៀនដែលគ្មានសិស្សរៀននៅឯព្រះវិហារ Saint Francois Xavier ដែលជាសាលាសាសនាគ្រិស្ត ក្នុងពេលមានការផ្ទុះឡើងជំងឺកូរ៉ូណា នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។
ភោជនីយដ្ឋានដែលត្រូវបានបិទនៅឆ្នេរសមុទ្រមេឌីទែរ៉ានេ បន្ទាប់ពីអ៊ីស្រាអែលបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
វិថី California ដែលជាធម្មតាពោរពេញទៅដោយរថយន្ត បានក្លាយជាផ្លូវដែលគ្មានមនុស្សបើកបរ នៅក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ទាហានស៊ែប៊ីម្នាក់អង្គុយនៅលើដំបូលរថពាសដែក នៅឯច្រកព្រំដែន Batrovci នៃប្រទេសស៊ែប៊ី ដែលជាច្រកឆ្លងទៅក្រុង Bajakovo ប្រទេសក្រូអាស៊ី នៅពេលដែលចំនួនករណីវីរុសកូរ៉ូណា កំពុងកើនឡើងនៅលើពិភពលោក។
ហាងលក់ទំនិញមួយដែលគ្មានមនុស្ស នៅជិតទីលាន Times Square បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទិដ្ឋភាពទូកនៅ Grand Canal នៃទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៨ មីនា ២០២០។ ទូកទាំងនេះត្រូវបានបញ្ឈប់ បន្ទាប់ពីប្រទេសនេះបានបិទគ្រប់ច្រកល្ហក ដោយសារតែវិបត្តិវីរុសកូរ៉ូណា។
រូបភាពផ្គុំគ្នានៃផ្លូវ Woodlands Causeway ដែលភ្ជាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី មុន និងក្រោយពេលមានការបិទការធ្វើដំណើរ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
មហាវិថីដែលគ្មានចរាចរណ៍បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។
ទីលាន Times Square ដែលគ្មានមនុស្ស បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅទីក្រុងញូវយ៉ក។
ជណ្ដើរភាគច្រើននៃអាគារសម្ដែងល្ខោនអូប៉េរ៉ានៅទីក្រុងស៊ីដនី (Sydney Opera House) មានភាពស្ងប់ស្ងាត់ដោយសារតែព្រឹត្តិការណ៍ដែលគ្រោងនឹងរៀបចំឡើងជាច្រើនត្រូវបានលុបចោល ដោយសារជំងឺកូវីដ១៩។
ខ្លោងទ្វារ The Arc de Triomphe នៅទីក្រុងប៉ារីស ថតនៅពេលការបិទប្រទេសបារាំងបានចូលជាធរមាន ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។
តំបន់ Canary Wharf ដែលជាធម្មតាមានភាពអ៊ូអរនោះ ពេលនេះមានសភាពស្ងប់ស្ងាត់នៅពេលដែលករណីវីរុសកូរ៉ូណា កំពុងកើនឡើងនៅទីក្រុងឡុងដ៍។