រូបភាពជុំវិញពិភពលោក ១៩ មីនា ២០១៨
សុនខមួយក្បាលមើលទៅផ្ទះមួយដែលគ្របដណ្តប់ដោយទឹកកកនៅក្បែរឆ្នេរនៃឆកសមុទ្រ Faxe Bay ប្រទេសដាណឺម៉ាក។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពេលប្រមូលផ្តុំមួយនៅក្បែរវិមានក្រឹមឡាំងនៅក្នុងក្រុងមូស្គូ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ លោក Putin បានឈ្នះឆ្នោតជាប្រធានាធិបតីរុស្ស៊ីក្នុងអាណត្តិទី៤ ដែលលោកនឹងកាន់តំណែងជាប្រធានាធិបតីរយៈពេល៦ឆ្នាំទៀត។ លោកគឺជាបុរសម្នាក់ដែលដឹកនាំប្រទេសធំបំផុតក្នុងពិភពលោកសម្រាប់សតវត្សរ៍ទី២១។
ក្រុមរបាំមួយសម្តែងរបាំម៉ិកស៊ិកបែបប្រពៃណីនៅក្នុងពិធីបុណ្យ 2018 National Cherry Blossom Festival នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
រូបសំណាកនៅលើអគារ Bush House ដែលជាអតីតទីស្នាក់ការរបស់សារព័ត៌មាន BBC ត្រូវបានគេបំពាក់វ៉ែនតា ក្រមា និងអាវយឺត ដែលរចនាដោយសិល្បករ Leo Caillard ដែលនេះជាផ្នែកមួយនៃកម្មវិធី The Classical Now នៅអគារ Bush House និងអគារ Sommerset House នៅក្នុងក្រុងឡុងដ៍។
ផ្សែងដ៏ក្រាស់ព័ទ្ធជុំវិញក្រុមអ្នកពន្លត់អគ្គិភ័យនៅលើឡានទឹក នៅពេលពួកគេព្យាយាមពន្លត់អគ្គិភ័យដែលបានឆាបឆេះអគារ Waterfront Manila Pavilion ដែលជាសណ្ឋាគារ និងកាស៊ីណូមួយនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ អាជ្ញាធរថ្លែងបន្ទាប់ពីក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អស់រយៈពេលជាង២៤ម៉ោងថា មនុស្ស៥នាក់បានស្លាប់ក្នុងអគ្គិភ័យដ៏រន្ធត់មួយនេះ នៅក្នុងបរិវេនសណ្ឋាគារ និងកាស៊ីណូ ក្នុងក្រុងម៉ានីល។
សាលាក្រុង Frankfurt ត្រូវបានបំពាក់ភ្លើងពណ៌ ក្នុងកម្មវិធី Luminale ដែលជាព្រឹត្តិការណ៍បង្ហាញការតុបតែងអគារ និងភ្លើង នៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
ទូកនេសាទរបស់ប៉ាឡេស្ទីនមួយស្ថិតនៅលើសមុទ្រ នៅពេលព្រះអាទិត្យលិច នៅក្នុងក្រុង Gaza កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
ក្រុមអ្នកជិះកង់អាជីពជិះកង់ក្នុងការប្រកួត 2018 Cape Epic African Mountain Bike Race វគ្គទី១ នៅក្នុងតំបន់ភ្នំជុំវិញក្រុង Robertson ដែលមានចម្ងាយប្រហែល១៥០គ.ម.ពីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។
សត្វបក្សីម្យ៉ាងស៊ីគ្រាប់រុក្ខជាតិនៅតាមមែកឈើមួយនៅក្នុងភូមិ Pobitora រដ្ឋ Assam ប្រទេសឥណ្ឌា។