រូបភាពជុំវិញពិភពលោក ១៩ មីនា ២០១៧
សន្តិសុខដើរនៅក្រោមឆ័ត្រដែលគេតុបតែងនៅក្នុងឧទ្យានពាណិជ្ជកម្មនៅក្នុងក្រុង Rawang ប្រទេសម៉ាឡេស៊ី។
ស្រ្តីម្នាក់ដាក់ផ្កានៅលើទូរភ្លើងនៅស្ថានីយរថភ្លើងចាស់មួយនៅក្នុងក្រុង Thessaloniki ប្រទេសក្រិក ដើម្បីប្រារព្ធខួបលើក៧៤ នៃការប្រមូល និងបញ្ជូនជនជាតិជ្វីពទៅកាន់ជំរំ Nazi វិញ ក្នុងសង្រ្គាមលោកលើកទី២។
ក្មេងប្រុសម្នាក់ជិះកង់កាត់រថយន្ត និងផ្ទះ នៅក្នុងសង្កាត់មួយដែលថ្មីៗនេះវាយដណ្តើមដោយកងកម្លាំងអ៊ីរ៉ាក់ នៅភាគខាងលិចនៃក្រុង Mosul។
ពលរដ្ឋម្នាក់បាចទឹកចេញពីរបាំងទប់ទឹកមួយ នៅពេលដែលទឹកជំនន់បានវាយប្រហារលើក្រុង Trujillo ប្រទេសបេរ៉ូ ដោយនាំយកមកនូវដីល្បាប់ និងកម្ទេចកម្ទីផ្សេងៗ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
ព្រះអង្គម្ចាស់ William និងព្រះនាង Kate ចាំងនឹងពន្លឺ នៅពេលទ្រង់ទតទន្លេ Seine ពីនាឡិកាយក្ស នៅសារមន្ទីរ Musee d'Orsay ក្នុងព្រះរាជទសន្សកិច្ចរបស់ព្រះអង្គ ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
បាតុករប្រឆាំងនឹងរដ្ឋាភិបាលលីបង់រុញប៉ូលិសកុបកម្ម នៅពេលពួកគេពួកគេទៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងពន្ធថ្មី នៅក្នុងក្រុង Beirut។
សុនខរត់ប្រណាំងនៅស្តាត Wimbledon នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
មនុស្សម្នាក់រើសសំរាមពីទន្លេ Marilao នៅក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន។
មជ្ឈមណ្ឌល Bonn ដួលក្នុងពេលវាយកម្ទេចមួយ នៅក្នុងក្រុង Bonn ប្រទេសអាល្លឺម៉ង់។