រូបភាពជុំវិញពិភពលោក ១៨ មីនា ២០១៨
អ្នកសម្តែងរាំនៅក្នុងពិធីបិទការប្រកួតកីឡា 2018 Winter Paralympics នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
ខ្យល់ និងទឹកកកបង្កើតបានជារូបសំណាកចម្លែកមួយនៅលើភ្នំទឹកកក Brocken នៅក្បែរភូមិ Schierke តំបន់ Harz ប្រទេសអាល្លឺម៉ង់។
ក្រុមឧទ្ទាមស៊ីរីដែលគាំទ្រដោយតួកគីបើករថយន្តកាត់ហាងត្រូវភ្លើងឆេះមួយនៅក្នុងក្រុង Afrin ប្រទេសស៊ីរី។ អ្នកសារព័ត៌មានរបស់កាសែត AFP បានរាយការណ៍ថា កងកម្លាំងតួកគី និងសម្ព័ន្ធមិត្តឧទ្ទាមរបស់ពួកគេបានគ្រប់គ្រងក្រុង Afrin ភាគច្រើន នៅភាគពាយព្យនៃប្រទេស។
សមាជិកក្រុមអ្នកសម្តែងនៅមហោស្រព Tecal ម្នាក់ចូលរួមការដើរក្បួនដំបូងដើម្បីប្រារព្ធពិធីបុណ្យ Ibero-American Theatre Festival លើកទី១៦ នៅក្នុងក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
មនុស្សម្នាថតរូប ខណៈដែលមានការផ្ទុះមួយកើតឡើងក្នុងពេលមានអគ្គិភ័យដែលត្របាក់យកសណ្ឋាគារ និងកាស៊ីណូ Manila Pavilion ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
មនុស្សម្នាមើលទៅទន្លេ Vilnele ដែលមានពណ៌បៃតង ក្នុងពេលប្រារព្ធទិវា St. Patrick's Day នៅក្នុងសង្កាត់ Uzupis ក្រុង Vilnius ប្រទេសលុយទុយអានី (Lithuania) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ស្ត្រីតុបតែងក្នុងឈុតប្រពៃណីជិះម៉ូតូ នៅពេលពួកគេចូលរួមការប្រារព្ធពិធីបុណ្យ Gudi Padwa ដែលជាការចាប់ផ្តើមពិធីបុណ្យចូលឆ្នាំសម្រាប់ជនជាតិភាគតិច Maharashtrians នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
អ្នកសម្តែងម្នាក់តុបតែងខ្លួនក្នុងឈុតមួយសម្តែងក្នុងព្រឹត្តិការណ៍ Manga-Comic-Convention នៅក្នុងការតាំងពិព័រណ៍សៀវភៅអន្តរជាតិ Leipzig នៅក្នុងក្រុង Leipzig ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
កាំជ្រួចរបស់ក្រុមហ៊ុន Yung Feng Fireworks Company នៅក្នុងប្រទេសតៃវ៉ាន់ផ្ទុះនៅលើមេឃ ក្នុងពេលប្រកួត Pyromusical អន្តរជាតិហ្វីលីលីនលើកទី៩ នៅផ្សារទំនើបជាប់សមុទ្រមួយនៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ក្មេងប្រុសឥណ្ឌូនេស៊ីម្នាក់ប្រឡាក់ភក់នៅលើខ្លួនក្នុងពេលត្រាំភក់ប្រពៃណីដែលត្រូវបានគេស្គាល់ថា Mebuug-buugan នៅក្នុងភូមិ Kedonganan ប្រទេសឥណ្ឌូនេស៊ី។