រូបភាព​ជុំវិញ​ពិភពលោក ១៧ មីនា ២០១៧

ក្រុម​អ្នក​ពន្លត់​ភ្លើង​ដើរ​ក្បួន​នៅ​លើ​វិថី Fifth Avenue ក្នុង​ក្បួន​ព្យុហ​យាត្រា​មួយ​នៅ​ក្នុង​ទិវា St. Patrick នៅ​ទីក្រុង​ញូវយ៉ក។

ក្រុមអ្នកជួយសង្គ្រោះកំពុង​ជួយមនុស្ស​ឆ្លង​ផ្លូវ​មួយ​ដែល​ត្រូវ​បាន​ជន់​លិច​ បន្ទាប់​ពី​មាន​ការ​បាក់​ដី​និង​ទឹក​ជំនន់​នៅ​ក្នុង​ស្រុក Huachipa ទីក្រុងលីម៉ា ប្រទេស​ប៉េរូ។

បូ​ដែល​មាន​សារ​ផ្សេងៗ​ត្រូវ​បាន​គេតាំង​បង្ហាញ​នៅ​លើ​របង​នៅ​ឧទ្យាន​សន្តិភាព Imjingak នៅ​ជិត​តំបន់​គ្មាន​កង​ទ័ព​ ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ក្នុង​ទីក្រុង​ Paju ប្រទេស​កូរ៉េ​ខាង​ត្បូង។

មនុស្សដែលបាត់បង់ទីជម្រក​ដើរ​កាត់​អ័ព្ទ​ដ៏​ក្រាស់​នៅ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​អ៊ីរ៉ាក់ និង​ក្រុម​រដ្ឋ​ឥស្លាម​នៅភាគ​ខាង​លិច​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់។

កម្មករម្នាក់កំពុង​ព្យួរ​ Kalavas ឬ​សរសៃ​អំបោះ​ស័ក្តិសិទ្ធិ ​ដើម្បី​ហាល​ឲ្យ​ស្ងួត ក្រោយ​ពេល​ជ្រលក់​ថ្នាំ​ពណ៌​ នៅ​ក្នុង​ទីក្រុង Ajmer ប្រទេស​ឥណ្ឌា។

Çinin mərkəzi Hubei vilayətində yerləşən Uhan şəhərində 10 gün içində koronavirusa yoluxan xəstələr üçün yeni hospital inşa edilir. 

ក្រុម​អ្នក​ចូល​រួម​ប្រកួត​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុងអន្តរជាតិ​លើក​ទី​៧​ នៅទីក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។

ខ្សែការពារ​របស់​ក្រុម​សាកលវិទ្យាល័យ Michigan លោក  Derrick Walton Jr. ត្រូវ​បាន​ពិន័យ​នៅ​ពេល​លោក​ប៉ះ​លើ កីឡាករ​Leyton Hammonds របស់​ក្រុម​សាកល​វិទ្យាល័យ Oklahoma State ក្នុង​ការ​ប្រកួត​ជុំ​ទីមួយ​នៃ​ពាន​រង្វាន់​បាល់​បោះ​តាម​សាកលវិទ្យាល័យ​ នៅ​ទីក្រុង Indianapolis រដ្ឋ Indiana។

កម្មការនីប៉ាឡេស្ទីនកំពុងរៀប​ចំ​អឌ្ឍចន្ទ​ពណ៌មាស​ដើម្បី​ដាក់​លើ​ដំបូល​ព្រះវិហារ​ឥស្លាម​នៅ​ក្នុង​ស្រុក​ East Jerusalem នៃ​ទីក្រុង​ Issawiya។

តារា​បង្ហាញ​ម៉ូត​ជួប​ជុំ​គ្នា​នៅ​មុន​ពេល​មាន​​ការ​បង្ហាញ​មួយ​ដឹក​នាំ​ដោយ​នាង Aishat Kadyrova កូន​ស្រី​របស់​លោក Ramzan Kadyrov មេដឹកនាតំបន់ ​Chechen នៅ​ក្នុង​សប្តាហ៍​នៃ​ការ​បង្ហាញ​ម៉ូត Mercedes-Benz នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ព្រះ​អង្គម្ចាស់​ William នៃ​ចក្រភព​អង់គ្លេស​ និង​ម្ចាស់​ក្សត្រី Catherine ​ឈរ​ដោយ​មាន​ស្រា ​Guinness នៅ​ក្នុង​ដៃ​ នៅ​ពេល​ពួក​គេ​ទៅ​សួរ​សុខ​ទុក្ខ​ទាហាន​ថ្នើរ​ជើង​កងពលទី១ នៅកន្លែងស្រស់ស្រូបអាហារបន្ទាប់​ពីពិធីដើរក្បួនក្នុងទីវា St Patrick នៅបន្ទាយទាហាន Cavalry Barracks ក្នុងទីក្រុង Hounslow ប្រទេសអង់គ្លេស។

សត្វ​ទា​ព្រៃ​កំពុង​ហើរ​ចេញ​ពី​ទឹក​បឹង​ Balaton នៅ​ពេល​ថ្ងៃ​រះ​នៅ​ទីក្រុង Keszthely ស្ថិតនៅ​ចម្ងាយ​១៨២​គីឡូម៉ែត្រ​ ភាគ​ខាង​ពាយព្យ​ទីក្រុង​ប៊ុយដាប៉ែស​ ប្រទេស​ហុងគ្រី។