រូបភាពជុំវិញពិភពលោក ១៧ មិនា ២០១៦

មនុស្សម្នា​មើល​ក្បួន​ដង្ហែ​ថ្ងៃ​បុណ្យ​ St. Patrick's Day នៅ​ក្រុង​ឌូប្លាំង (Dublin) ប្រទេស​អៀរឡង់។

សុនខ​មួយ​ក្បាល​នៅ​ឯ​ពិព័រណ៍​សត្វ​ចិញ្ចឹម​អន្តរជាតិ​នៅ​ក្រុង​សៀងហៃ ប្រទេស​ចិន។

ទូក​ក្តោង​ផ្តុំ​ជា​ខ្សែ​មួយ​នៅ​តំបន់ Cagnes Sur Mer ប្រទេស​បារាំង។

បាតុករ​ប្រមូល​ផ្តុំ​ជិត​វិមាន Planalto Palace ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​ Brasilia។ អតីត​ប្រធានាធិបតី​របស់​ប្រទេស​ប្រេស៊ីល​លោក Luiz Inacio Lula da Silva បាន​ចូល​ស្បថ​ស្បែ​ជា​ប្រធានគណៈរដ្ឋមន្រ្តី​ទៅ​កាន់​ប្រធានាធិបតី​ស្នង​តំណែង​លោក Dilma Rousseff នៅ​ស្រប​ពេល​មាន​ការ​ធ្វើបាតុកម្ម​ខឹងសម្បារ​ពី​ក្រុម​ប្រឆាំង​ ដែល​ចោទប្រកាន់​លោក​ពី​ការ​ព្យាយាម​គេចវេស​ពី​បទ​ចោទប្រកាន់​ពុករលួយ។ 

បាតុករ​មាន​ប្រតិកម្ម​នៅ​ស្រប​ពេលដែល​កំប៉ុង​ផ្សែង​បង្ហូរ​ទឹកភ្នែក​ដែល​ត្រូវ​បាន​គប់​ដោយ​ប៉ូលិស​តួកគី​នៅ​អំឡុងពេល​ប៉ះទង្គិច​គ្នា​នៅ​ភាគកណ្តាល​ក្រុង​ Diyarbakir។ កងកម្លាំង​សន្តិសុខ​តួកគី​បាន​ប៉ះទង្គិចគ្នា​ជាមួយ​នឹង​ក្រុមឧទ្ទាម​នៅ​ទីក្រុង​នៃ​តំបន់​ភាគ​អាគ្នេយ៍​ដែល​គ្រប់គ្រង​មួយ​ភាគ​ធំដោយ​ពួក​ជនឃឺដ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្ទុះគ្រាប់បែក​ដ៏​ប្រល័យ​នៅ​ក្រុង​អង់ការ៉ា ដែល​ត្រូវ​បាន​អះអាង​ទទួល​ខុសត្រូវ​ដោយ​កងកម្លាំង​ Kurdistan Freedom Falcons (TAK) ដែល​ជា​ក្រុម​ពួក​ឃឺដ​ជ្រុលនិយម​មួយ​ដែល​មាន​ចំណង​ជាមួយ​នឹង​គណបក្ស Kurdistan Workers' Party។

លោកនេនមក​ពី​សាលាវិជ្ជាគុន​ហាត់​ក្បាច់​គុន​ Shaolin Kung Fu លើ​ជ្រលង​ភ្នំ​នៅ​ក្រុង Dengfeng ខេត្ត Henan ប្រទេស​ចិន។

បុរស​មួយ​រូប​ដើរ​ឆ្លង​កាត់​វាល​ដំណាំ​មួយ​នៅ​អំឡុងពេល​មេឃភ្លៀង​នៅ​ជាយ​ក្រុង​ Srinagar នៅ​តំបន់​ Kashmir ដែល​គ្រប់គ្រងដោយ​ឥណ្ឌា។

សត្វ​ភេ​ស៊ី​ត្រី​នៅ​ឧទ្យាន​ Marineland នៅ​ក្រុង​ Antibes ភាគ​អាគ្នេយ៍​ប្រទេស​បារាំង។

នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Lufthansa លោក Simone Menne (ខាង​ឆ្វេង) ឈរ​ជាមួយ​នឹង​បុគ្គលិក​ មុនពេល​​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន Lufthansa នៅ​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។