រូបភាព​ជុំវិញ​ពិភពលោក ១៦ មីនា ២០១៨

សត្វ​ក្ងោក​មួយ​ក្បាល​ដែល​មាន​កន្ទុយ​គ្រប់​ដណ្ដប់​ដោយ​ទឹក​កក​ កំពុង​ដើរ​នៅ​ក្នុង​សួន Lazienki ក្នុង​រដ្ឋ​ធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ នៅ​ពេល​មាន​ធ្លាក់​ព្រិល​នៅ​ក្នុង​ទីក្រុង​នេះ ខណៈ​ដែល​អាកាស​ធាតុ​បាន​ត្រឡប់​ទៅ​រក​ភាព​ត្រជាក់​​ក្នុង​កម្រិត​ ៣​អង្សាសេ​ក្រោម​សូន្យ។

ក្រុម​ជន​ស៊ីវិល​ស៊ីរី ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ធាមនៅ​តំបន់ Eastern Ghouta បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​សាលា​រៀន​មួយ​ក្នុង​តំបន់ Hosh Nasri ដែល​គ្រប់​គ្រង​ដោយ​របប​ស៊ីរី នៅ​ជាយ​ក្រុង​ភាគ​ខាង​ឦសាន​នៃ​រដ្ឋ​ធានី​ដាម៉ាស។

ស្ពាន​​សម្រាប់​អ្នក​ដំណើរ​បាន​បាក់​សង្កត់​ឡាន​​នៅ​ជិត​សាកល​វិទ្យាល័យ​ Florida អន្តរជាតិ នៅ​តំបន់ Miami។ ស្ពាន​​សម្រាប់​អ្នក​ដំណើរ​នេះ កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​នៅ​ឡើយ។

ក្មេង​ប្រុស​ម្នាក់​​លេង​ជា​មួយ​សត្វ​ទុង​នៅ​ឃុំ Yoff ក្នុង​រដ្ឋ​ធានី​ដាកា ប្រទេស​សេណេហ្គាល់។

អ្នក​ស្រី Maryam Ahmed Al-Moalem ដែល​ជា​ស្ត្រី​អាច​ជិះ​ម៉ូតូ​ កំពុង​ទទួល​​ការ​ណែនាំ​អំពី​ការ​ជិះ​ម៉ូតូពី​អ្នក​បង្ហាត់​ឈ្មោះ Rebal Mohammed ក្នុង​ពេល​នាង​រៀន​បើក​បរ​​នៅ​មជ្ឈមណ្ឌល Harley Davidson ក្នុង​ទីក្រុង Manama​ ប្រទេស​បារ៉ែន។

ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​កំពុង​រត់​ចេញ​ពី​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដែល​បាញ់​ដោយ​ទាហាន​អ៊ីស្រាអែល ក្នុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក ដូណាល់ ត្រាំ អំពី​ការ​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិមជា​រដ្ឋ​ធានី​របស់​អ៊ីស្ត្រាអែល។ បាតុកម្ម​នេះ​កើត​មាន​នៅ​ជិត​ទីក្រុង Ramallah ក្នុង​តំបន់​ West Bank

សត្វ​ស្វា​ប្រភេទ​«ពីងពាង​ខ្មៅ»ដែល​ទើប​កើត​នៅ​ក្នុង​សួន​ Artis Zoo ក្នុង​ទីក្រុង​ Amsterda ប្រទេស​ហូឡង់។ សត្វ​ស្វា​នេះ​បាន​កើត​កាល​ពី​ថ្ងៃទី​១៣ មីនា ២០១៨ តែ​មិន​ទាន់​ដឹង​ភេទ​ញី​ឬ​ឈ្មោល​ទេ។

មនុស្ស​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មរណភាព​របស់​​អ្នកលក់​អីវ៉ាន់​តាម​ផ្លូវ នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

ស្ត្រី​នៅ​តំបន់​កាស្មៀរ​ឈរ​នៅ​ជិត​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​ការ​វាយ​ប្រយុទ្ធ​ដោយ​ប្រដាប់​អាវុធ​នៅ​ជាយ​ក្រុង Srinagar ប្រទេស​ឥណ្ឌា គឺ​នៅ​តំបន់ កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។

ទិដ្ឋភាព​នៅ​ខាង​ក្នុង​ព្រះ​វិហារ​ Katharinen ដែល​មាន​បញ្ចាំង​ដោយ​ភ្លើង​​​ក្នុង​ពេល​សាក​ល្បង​ការ​បំភ្លឺ​ភ្លើង​មុន​​ចាប់​ផ្តើម​ពិធី Luminale ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។