រូបភាពជុំវិញពិភពលោក ១៦ មីនា ២០១៧
អ្នកស្រុកដែលបាត់បង់ទីជម្រកកំពុងជម្លៀសអ្នកស្រុកម្នាក់នៅក្នុងស្រុកមួយនៅទីក្រុង Mosul ភាគខាងលិច ក្នុងពេលដែលរដ្ឋាភិបាលកំពុងវាយលុកយកទីក្រុងធំទី២របស់អ៊ីរ៉ាក់នេះ ពីក្រុមរដ្ឋឥស្លាមមកវិញ។
សន្តិសុខរបស់ប្រទសស្វ៊ីស ឈរយាមនៅពេលប្រធានាធិបតីលីបង់ Michel Aoun មកដល់ ដើម្បីជួបជាមួយសម្តេចប៉ាប Francis នៅទីក្រុងវ៉ាទីកង់។
អ្នកភូមិដែលមានជើងកំពុងជាប់ក្នុងប្រអប់ស៊ីម៉ង់ត៍កំពុងអង្គុយលើកៅអី ដែលជាវិធីមួយដែលពួកគេប្រើដើម្បីធ្វើការតវ៉ា និងទាក់ទាញការចាប់អារម្មណ៍ទៅលើអ្វីដែលពួកគេហៅថា ការខូចខាតដល់បរិស្ថាននៅលើចម្ការរបស់ពួកគេ ដោយសារតែរោងចក្រស៊ីម៉ង់ត៍មួយ នៅទីក្រុង Rembang ខេត្ត Java កណ្ដាល ប្រទេសឥណ្ឌូណេស៊ី។
តារាកំពុងរះនៅលើមេឃពេលយប់ ដែលគេមើលឃើញនៅចន្លោះដើមឈើក្នុងព្រៃមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
មន្ត្រីប៉ូលិសអ៊ីរ៉ាក់ម្នាក់កំពុងអង្គុយខណៈដែលនៅជុំវិញលោកមានពោរពេញទៅដោយសាកសពនៅជិតរណ្ដៅសាកសពដែលមានមនុស្សជាង២០នាក់ ភាគច្រើនជាកូនក្មេង នៅក្នុងតំបន់មួយដែលទើបតែវាយយកបានពីក្រុមរដ្ឋឥស្លាម នៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
ផ្កាថ្មដែលភ្លឺត្រូវបានគេថតនៅថ្មប៉ប្រះទឹក Great Barrier ប្រទេសអូស្ត្រាលី នៅជិតកំពង់ផែ Douglas។ រូបភាពនេះផ្តល់ឲ្យដោយ Greenpeace។
ក្រុមអ្នកតវ៉ាវាយបំបែកកញ្ចក់ធនាគារមួយ ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាលសហព័ន្ធ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ភ្នាក់ងារម្នាក់នៃទីភ្នាក់ងារអនុវត្តការបង្ក្រាបគ្រឿងញៀនប្រទេសហ្វីលីពីន កំពុងបណ្តើរជនសង្ស័យនៅក្នុងការវាយឆ្មក់មួយលើសំណង់អនាធិបតេយ្យ នៅជិតកន្លែងបូជាសពមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ទឹកកកបានកកពេញផ្លូវសម្រាប់រត់គេចគ្រាមានអគ្គិភ័យ នៅក្នុងអាគារអាផាតមិតមួយដែលធ្លាប់ត្រូវបានភ្លើងឆេះនៅក្នុងក្រុង Yonkers របស់ទីក្រុងញូវយ៉ក។
ជនភៀសខ្លួន Yazidi ម្នាក់ពីតំបន់ឃើដក្នុងប្រទេសអ៊ីរ៉ាក់ កំពុងសើចនៅពេលគាត់រៀនកីឡាវាយកូនបាល់លើទឹកកក នៅក្នុងក្លឹបកីឡាកូនបាល់លើទឹកកកមួយដែលរៀបចំឡើងដោយ «គម្រោងទាំងអស់គ្នា» នៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា។