រូបភាព​ជុំវិញពិភពលោក ១៦ មិនា ២០១៦

គ្រោង​ឆ្អឹងដែក​ហ៊ុមព័ទ្ធ​ជុំវិញ​យានអវកាស​ Soyuz TMA-20M ដើម្បី​ការពារ​គ្រាប់រ៉ូកែត​មួយ​នេះ ដូចដែល​បាន​ឃើញ​នៅ​ក្នុង​រូបភាព​នៅ​ឯ​កន្លែង​បង្ហោះ​ Launch Pad 1 នៅ​អវកាសយានដ្ឋាន​ Baikonur នៅ​ប្រទេស​កាហ្សាស្តង់​។ ការ​បង្ហោះ​គ្រាប់​រ៉ូកែត Soyuz នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​មិនា ហើយ​នឹង​នាំ​មេបញ្ជាការ​បេសកកម្ម​ Expedition 47 Soyuz លោក​ Alexey Ovchinin នៃ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​ Roscosmos វិស្វករ​ហោះហើរ​លោក​ Jeff Williams នៃ​អង្គការ​ NASA និង​វិស្វករ​ហោះហើរ​លោក​ Oleg Skripochka នៃ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ចូល​ទៅ​កាន់​គន្លង​ដើម្បី​ចាប់ផ្តើម​បេសកកម្ម​រយៈពេល​ប្រាំខែ​កន្លះ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

តន្រ្តីករ​លោក​ Frilal Ortiz លើក​ឧបករណ៍​ភ្លេង​ឆែលឡូ (Cello) នៅ​តំបន់​ទីប្រជុំជន​រដ្ឋធានី​ឡាហាវ៉េន ប្រទេស​គុយបា។

ក្មេងស្រី​ដែល​ជា​ជនភៀសខ្លួន​ស៊ីរី​នាង Amna Zughayar អាយុ​ ០៩ឆ្នាំ​មក​ពី​ក្រុង Deir el-Zour ប្រទេស​ស៊ីរី​ ឈរ​ឲ្យ​ថតរូប​មួយ​នៅ​ឯ​កន្លែង​បោះ​ជំរុំ​បណ្តោះអាសន្ន​ជិត​ព្រំដែន​ប្រទេស​ស៊ីរី​នៅ​ជាយ​ក្រុង​ Mafraq ប្រទេស​ហ្ស៊កដានី។ ប្រហែល​ពាក់​កណ្តាល​នៃ​ប្រជាជន​ស៊ីរី​ ៤,៨ លាន​នាក់ ដែល​បាន​រត់គេច​ខ្លួន​ចេញ​ពីស្រុក​កំណើត​របស់​ពួកគេ​ជា កុមារ ហើយ​មួយភាគធំ​នៃ​ជនដែល​ងាយ​រង​គ្រោះ​រស់​នៅ​ក្នុង​ជំរុំ​ជា​តង់​។ ប្រទេស​ហ្ស៊កដានី​បាន​ទទួល​យក​ជនភៀសខ្លួន​ជិត ៦៤០.០០០នាក់។ កុមារ​ដែល​រស់​នៅ​ក្នុង​ជំរុំ​ជិត​ក្រុង Mafraq និយាយ​ថា ពួកគេ​នឹក​ស្រណោះ​ជីវិត​របស់​ពួកគេ​ដែល​ធ្លាប់​មាន​ពី​មុន​នៅ​ប្រទេស​ស៊ីរី ជាពិសេស​ការ​ទៅ​សាលារៀន។

در ماه جنوری ۲۰۱۸، برای اولین بار زنان و مردان سعودی از روز ملی شان  در استدیوم شاهی ملک فهد تجلیل کردند.  

បុរស​ម្នាក់​លើក​ធុងទឹក​នៅ​ច្រាំង​ទន្លេ​ Ganges ក្នុង​ក្រុង​ Allahabad ប្រទេស​ឥណ្ឌា។

និស្សិត​ជនជាតិ​អាមេរិក​ឈ្មោះ​ Otto Warmbier ស្រែក​យំ​នៅ​តុលាការ​កំពូល​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ ប្រទេស​កូរ៉េខាងជើង នៅ​ក្នុង​រូបភាព​មួយ​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ KCNA របស់​ប្រទេស​កូរ៉េខាង​ជើង​។ យុវជន Warmbier ដែល​ជា​និស្សិត​មហាវិទ្យាល័យ University of Virginia អាយុ​២១ឆ្នាំ ដែលត្រូវ​បាន​ចាប់​ខ្លូន នៅខណៈពេល​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង ត្រូវ​បាន​កាត់ទោស​ឲ្យ​ធ្វើ​ពលកម្មធ្ងន់​រយៈពេល​ ១៥ឆ្នាំ ចំពោះ​បទល្មើស​ប្រឆាំង​រដ្ឋាភិបាល។

ស្រ្តី​ម្នាក់​ដើរ​លេង​តាម​ផ្លូវ​មាន​ដើមឈើ​អមសងខាង​មួយ​នៅ​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​ហាល​ម្ទេស​ក្រហម​នៅ​ជាយ​ក្រុង Ahmadabad។

តារា​ម៉ូដែល​បង្ហាញ​ម៉ូត​សំលៀកបំពាក់​មួយ​រចនា​ដោយ​អ្នក​ច្នៃ​ម៉ូត​ Jotaro Saito ពី​កម្រង​ម៉ូត​សម្រាប់​សរទរដូវ និង​សសិរដូវ​នៅ​អំឡុងពេល​សប្តាហ៏​បង្ហាញ​ម៉ូត​ Tokyo Fashion Week នៅ​ប្រទេស​ជប៉ុន។

ទស្សនិកជន​មើល​អក្សរ​បង្ហាញ​ឡើង​នៅ​លើ​ជញ្ជាំង​ខាង​ក្នុង​វិហារ​ Katharinen ជា​ផ្នែក​មួយ​នៃ​ពិព័រណ៌​ភ្លើង​ពណ៌​ «Luminale» នៅ​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃ​ទី១៥ ខែ​មិនា ឆ្នាំ​២០១៦។

សត្វមេអំបៅ​ប្រភេទ Heliconius Erato ទុំ​នៅ​លើ​ផ្កា​ Lantana នៅ​សួន​មេអំបៅ​ក្នុង​សួនសត្វ​នៅ​ក្រុង Krefeld ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់។

ជនចំណាកស្រុក​តម្រង់​ជួរ​ ស្របពេល​ពួកគេ​ឡើង​លើ​នាវា​ Frankfurt Am Main របស់​កងទ័ព​ជើង​ទឹក​អាល្លឺម៉ង់​នៅ​កំពង់ផែ Sicilian នៃ​ក្រុង Pozzallo ប្រទេស​អ៊ីតាលី។

អ្នក​ទេសចរ​ដើរកាត់​សួន​ផ្កា​មួយ​នៅ​ជាយ​ក្រុង Srinargar ប្រទេស​ឥណ្ឌា។

កម្មករ​ពិនិត្យ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅ​ឯ​បឹង​មួយ​នៅ​ក្រុង Lianyungang ខេត្ត Jiangsu ប្រទេស​ចិន។

តុក្កតា​ខ្លាឃ្មុំ​ផេនដាធ្វើ​ឡើង​ពី​ក្រដាស​បង្កើត​ឡើង​ដោយ​សិល្បករ​ជនជាតិ​បារាំង​លោក​ Paulo Grangeon ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រាសាទ The Golden Mount នៅ​ក្រុង​អាយុធ្យា ប្រទេសថៃ។ ព្រឹត្តការណ៍​ដែល​មាន​ការ​ដាក់​បង្ហាញ​តុក្កតា​ខ្លាឃ្មុំ​ផេនដា​នៅ​តាម​ទីក្រុង​នានានៅ​ជុំវិញ​ពិភពលោក​ ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​អង្គការ WWF មាន​គោលដៅ​នៅ​ក្នុង​ការ​លើកកម្ពស់​ការ​យល់ដឹង​ពី​ប្រភេទ​សត្វ​ ដែល​ជិត​ផុត​ពូជ។