រូបភាព​ជុំ​វិញ​ពិភពលោក ១៥ មីនា ២០១៩

ទង់​ជាតិ​ប្រទេស​នូវែល​សេឡង់​បង្ហូត​ពាក់​កណ្ដាល​ដង​នៅ​អាគារ​រដ្ឋ​សភា​នៅ​ទីក្រុង​​វែលីងតោន ក្រោយពេល​វិហារ​ឥស្លាម​២​ត្រូវ​បាន​វាយ​ប្រហារ​និង​មាន​មនុស្ស​ស្លាប់​៤៩​នាក់ កាល​ពី​ថ្ងៃទី​១៥ មីនា ២០១៩។ ខ្មាន់​កាំ​ភ្លើង​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជន​ជ្រុល​និយមសញ្ជាតិ​អូស្ត្រាលី បាន​បង្ហោះ​ព្រឹត្តិការណ៍​​ផ្ទាល់​ដែល​ធ្វើ​ឲ្យ​មាន​ការ​បិទ​ច្រក​នានា​ក្នុង​ទីក្រុង​នេះ។

និស្សិត​ចូល​រួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​របស់​យុវជន​ទាម​ទារ​ឲ្យ​មាន​ចំណាត់​ការ​លើ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ នៅ​ទីក្រុង Nice ប្រទេស​បារាំង។ បាតុកម្ម​ស្រដៀង​គ្នា​នេះ​ដោយ​យុវជន​បាន​កើត​ឡើង​ក្នុង​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក។

បុរស​ក្មេង​ម្នាក់​ដើរ​ជាមួយ​មនុស្ស​ចាស់​ម្នាក់​ដែល​រង​របួស​នៅ​លើ​ភ្នែក​ និង​អ្នក​ដទៃ​ទៀត​ដែល​គេ​ដឹង​ថា​ជា​សមាជិក​ពួក​រដ្ឋ​ឥស្លាម​ នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ភូមិ Baghouz នៅ​ខេត្ត Deir Ezzor នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។

មនុស្ស​ម្នា​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី Abdelaziz Bouteflika ដែល​បាន​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ និង​​បន្លាយ​ពេល​វេលា​នៅ​ក្នុង​អាណត្តិ​ទី​៤​របស់​លោក នៅ​ទីក្រុង​អាល់​ហ្សេ ប្រទេស​អាល់​ហ្សេរី។

ក្រុម​អ្នក​ដើម​តាម​​អ្នក​បង្រៀន​សាសនា​និយាយ​ភាសា Sabean ដែល​ជា​និកាយ​កើត​មាន​តាំង​ពី​មុន​គ្រិស្តសករាជ​ដែល​ដើរ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ John the Baptist កំពុង​សម្ដែង​ពិធី​សាសនា​នៅ​មាត់​ទន្លេ Tigris ក្នុង​ពេល​ប្រារព្ធ​ពិធី Banga ឬ​ការ​បង្កើត​ឡើង នៅ​កណ្ដាល​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

សមាជិក​នៃ​ទាហាន Hussars ចូល​រួម​ក្នុង​ពិធី​ខួប​ទី​១៧១ នៃ​ការ​ផ្ទុះ​ឡើង​នៃ​បដិវត្តន៍​ឆ្នាំ​១៨៤៨ និង​សង្គ្រាម​ទាម​ទារ​ឯការាជ្យ​ពី​ការ​គ្រប់​គ្រង​របស់​អាណាចក្រ Habsburg ក្នុង​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ពាក់​ម៉ាស់​ និង​ប្រើ​ខ្សែ​គប់​ដុំ​ថ្ម​ត្រឡប់​ទៅ​កាន់​ពួក​អ៊ីស្រាអែល​ដែល​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​ភូមិ Beit Sira នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង Ramallah ក្នុង​តំបន់ West Bank ដែល​អ៊ីស្រាអែល​កាន់​កាប់ ក្រោយ​ពេល​មាន​បាតុកម្ម​ទាមទារ​ឲ្យ​ប្រគល់​សាកសព​អ្នក​ដែល​ទាហាន​អ៊ីស្រាអែល​បានសម្លាប់។

កម្ទេច​ក្រដាសត្រូវ​បាន​បាញ់​ក្នុង​ពេល​ប្រារព្ធ​ពិធី​បើក​ដំណើរ​ការសង្កាត់​​ថ្មី​បំផុត​នៃ​ទីក្រុង​ញូវ​យ៉ក នៅ​សង្កាត់ Hudson Yards សហរដ្ឋ​អាមេរិក។

បុរស​ម្នាក់​ស្លៀក​ពាក់​តែង​ខ្លួន​ជាង​សេះ​ ហើយ​សម្ដែង​សម្រាប់​អ្នក​ថ្មើរ​ជើង​នៅ​វិថីមួយ កណ្ដាល​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

តារា​ចម្រៀង​ Kacey Musgraves និង​ Chris Martin សម្ដែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​ផ្នែក​ចម្រៀង iHeartRadio Music Awards នៅ​ទីក្រុង​ឡូសអេនជឺឡែស​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​ប្រណាំង​កង់​ក្នុង​ចម្ងាយ​១៧៦,៥​គ.ម ក្នុង​ជុំ​ទី​៦ នៅ​ក្នុង​ការ​ប្រណាំង​កង់​លើក​ទី​៧៧​ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​ Nice កំពុង​​ស្ថិត​នៅ​ក្នុង​វគ្គ​មួយ​ពី​ទីក្រុង Peynier ទៅ​ទីក្រុង Brignoles ប្រទេស​បារាំង។

ខ្លា​ឃ្មុំ​ទឹក​កក​និង​កូន​របស់​វា ត្រូវ​បាន​គេ​ថត​រូប​នៅ​ក្នុង​សួន​ដែល​វា​រស់​នៅ​ នៅ​ពេល​ដែល​គេ​បង្ហាញ​ពួក​វា​ដល់​អ្នក​សារព័ត៌មាន​ ក្រោយ​ពេល​​វា​ចេញ​ពី​កន្លែង​ផ្ដល់​កំណើត​កូនលើក​ទីមួយ នៅ​សួន​សត្វ Tierpark ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ឈរ​នៅ​ជិត​ Ser Fronterizo ដែល​ជា​ឡាន​ក្រុង​របស់​សាលា​រៀន​ហើយត្រូវ​បាន​គេ​កាត់​ពាក់​កណ្ដាល រួច​​បង្កើត​ជា​ទីតាំង​ដើម្បី​រំឭក​ដល់​បុគ្គលិក​រោង​ចក្រ​បង្គុំ​ ដែល​ប្រើ​ប្រាស់​សេវាដឹក​ជញ្ជូន​សាធារណៈ​ជា​រៀង​រាល់​ថ្ងៃដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ នៅ​ទីក្រុង Ciudad Juarez ប្រទេស​ម៉ិកស៊ិក។