រូបភាពជុំវិញពិភពលោក ១៥ មីនា ២០១៨
អ្នកដំណើរប្រើប្រាស់របងដែកដើម្បីឆ្លងកាត់ផ្លូវដែលជន់លិច ដើម្បីធ្វើដំណើរទៅកន្លែងធ្វើការក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
កុមារម្នាក់កំពុងដេកនៅក្នុងកាតាបនៅភូមិ Beit Sawa ក្នុងតំបន់ Ghouta ខាងកើត ប្រទេសស៊ីរី។
ទាហានហុងគ្រីដើរក្បួនក្នុងទីក្រុងប៊ុយដាប៉ែស ក្នុងពិធីមួយអប់អរសាទរដល់ថ្ងៃបុណ្យជាតិលើកទី១៧០ នៃការធ្វើបដិវត្តន៍ និងសង្គ្រាមទាមទារឯករាជ្យពីពួក Habsburgs កាលពីឆ្នាំ១៨៤៨។
រូបគំនូរត្រូវបានគេបាញ់នៅលើផ្លូវដើរ នៅជិតច្រកចូលទៅកាន់ស្ថានទូតរុស្ស៊ី និងនិវេសដ្ឋានសម្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។
សិស្សសាលាបឋមសិក្សាពាក់វែនតា VR (virtual reality) នៅក្នុងថ្នាក់រៀនមួយនៅតំបន់ស្វយ័តឈ្មោះថា Xiangxi Tujia និង Miao ក្នុងខេត្ត Hunan ប្រទេសចិន។
សិស្សសាលាក្មេងៗនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ បានរៀបចំតុកតាខ្លាឃ្មុំចំនួន៧៤០ នៅខាងមុខកន្លែងប្រគុំតន្ត្រីមួយឈ្មោះថា Konzerthaus ក្នុងព្រត្តិការណ៍មួយរៀបចំដោយអង្គការ World Vision Organisation ដើម្បីលើកកម្ពស់ការយល់ដឹងអំពីក្មេងៗជនភៀសខ្លួនស៊ីរីចំនួន ៧៤ម៉ឺននាក់ ដែលមិនអាចទៅរៀននៅសាលារៀន។
អ្នកទស្សនាកំពុងឈរមើលរូបចម្លាក់ភ្នំ Matterhorn ដែលគេដាក់ក្បាលចុះក្រោមនៅក្នុងពិធីតាំងពិព័រណ៍មួយឈ្មោះថា «ការអំពាវនាវរបស់ភ្នំ» នៅក្នុងអតីតទីតាំងផ្ទុកឧស្ម័ន នៅទីក្រុង Oberhausen ប្រទេសអាល្លឺម៉ង់។
លោក D'Angelo McDade សិស្សវិទ្យាល័យ (មុខខាងស្តាំ) កំពុងដឹកនាំការដើរក្បួនមួយនៅចំណុច North Lawndale នៃទីក្រុង Chicago នៅក្នុងការតវ៉ាប្រឆាំងនឹងហិង្សាដោយការប្រើប្រាស់អាវុធ។
ក្រុមអ្នកគាំទ្ររបស់សហរដ្ឋអាមេរិក កំពុងរាំនៅក្នុងហ្វូងមនុស្សក្នុងពិធីប្រកួតវាយកូនបាល់លើទឹកកកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមសហរដ្ឋអាមេរិក និងក្រុមប្រទេសអ៊ីតាលី នៅក្នុងទីលានកីឡាវាយកូនបាលលើទឹកកក Gangneung ក្នុងព្រឹត្តិការណ៍កីឡាជនពិការនៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូងរដូវរងា ឆ្នាំ២០១៨។
សេះឈ្មោះ Penhill ដែលជិះដោយលោក Paul Townend កំពុងលោតផ្លោះរបាំងក្នុងព្រឹត្តិការណ៍ប្រកួតយកពាន Gold Cup នៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ប្រណាំងសេះក្នុងស្រុក Gloucestershire ទីក្រុង Cheltenham ប្រទេសអង់គ្លេស។