រូបភាព​ជុំវិញ​ពិភពលោក ១៥ មីនា ២០១៦

ផ្លែ​ឈើ​នាំ​ចូល​ពី​អេស្ប៉ាញ​ដែល​មិន​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​គុណភាព​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ក្នុង​ក្រុង Tianjin ប្រទេស​ចិន។

បុរស​ម្នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​ Kashmiri ប្រទេស​ឥណ្ឌា​ អង្គុយ​នៅ​ក្បែរ​បឹង​មួយ​នៅ​ក្នុង​ឧទ្យាន​ នៅ​ក្បែរ​ភ្នំ Zabarwan ក្នុង​ក្រុង Srinagar។

កសិករ​ម្នាក់​ប្រមូល​ផល​ដំណាំ​ស្ពៃ​ក្តោប​របស់​គាត់​នៅ​ក្នុង​ក្រុង al-Ansariyeh ប្រទេស​លីបង់។

អ្នកស្រី Angelina Jolie ដែល​ជា​បេសកជន​ពិសេស​របស់​ឧត្តម​ក្រុម​ប្រឹក្សា​របស់​អង្គការ​សហប្រជាជាតិ​ទទួល​ផ្នែក​ជន​ភៀស​ខ្លួន សប្បាយ​ចិត្ត​ នៅ​ពេល​មាន​ភ្លៀង​ក្នុង​ពេល​នៃ​សន្និសីទ​កាសែត​របស់​គាត់។ អ្នកស្រី​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ជួប​ជន​ភៀស​ខ្លួន​ស៊ីរី​នៅ​ក្នុង​ជ្រលង Bekaa ប្រទេស​លីបង់។

លោក Anders Behring Breivik ឃាតក​សម្លាប់​រង្គាល​ជនជាតិ​ន័រវែស​លើក​ដៃ​របស់​គាត់ ដើម្បី​គោរព​ដល់​មនោគមវិជ្ជា Nazi នៅ​ពេល​លោក​ចូល​ទៅ​ក្នុង​បន្ទប់​សវនការ ​នៅ​ក្នុង​ពន្ធនាការ Skien។

ព្រះ​អាទិត្យ​អស់​អស្តង្គត នៅ​ពេល​ក្រោយ​អគារ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅ​ក្នុង​ក្រុង​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

អ្នក​បោះឆ្នោត​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​កន្លែង​បោក​អ៊ុត Su Nueva សម្រាប់​ការ​បោះឆ្នោត​បឋម​សម្រាប់​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក។

អ្នក​បើកបរ​ម៉ូតូ​ជិះ​ម៉ូតូ​របស់​ពួកគេ​ទៅ​ធ្វើ​ការ​នៅ​លើ​ស្ពាន​មួយ​ ក្នុង​ម៉ោង​ដ៏​មមាញឹក​នា​ពេល​ព្រឹក​មួយ​ នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

អ្នក​ភូមិ​រៀបចំ​ដុត​សាកសព​របស់​ដំរី Hemantha ក្នុង​ពិធី​សាសនា​មួយ​នៅ​វិហារ​ព្រះ​ពុទ្ធ​សាសនា​មួយ​នៅ​ក្នុង​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។ ដំរី Hemantha អាយុ២៣​ឆ្នាំ បាន​ស្លាប់​ដោយសារ​របួស​នៅ​ត្រង់​ជើង​របស់​វា បន្ទាប់​ពី​ធ្វើ​ការ​ព្យាបាល​អស់​រយៈពេល​៦ខែ។

លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី (រូប​ស្តាំ) និង​ស្តេច Mohammed របស់​ម៉ារ៉ុក ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​បន្ទាប់​ពី​កិច្ចចរចា​នៅ​វិមាន​ក្រឹមឡាំង (Kremlin)​ ក្រុង​មូស្គូ។

អ្នក​ជិះ​ក្តារ​លើ​សមុទ្រ​ (wind surfers) ហាត់​សម​នៅ​លើ​ទឹក​រលក​នៃ​សមុទ្រ​មេឌីទែរ៉ាណេ នៅ​ក្នុង​ក្រុង Haifa ប្រទេស​អ៊ីស្រាអែល។

រថយន្ត​តាក់ស៊ី​ដែល​គេ​បោះចោល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កន្លែង​ចត​រថយន្ត​ក្នុង​ក្រុង Taiyuan នៅ​ពេល​ក្រុង​នេះ​កំពុង​ប្រើប្រាស់​តាក់ស៊ី​អេឡិកត្រូនិក ក្នុង​ខេត្ត Shanxi ប្រទេស​ចិន។

កីឡាករ Adrien Theaux របស់​បារាំង​ជិះ​ស្គី​លោត​ ក្នុង​ពេល​ហាត់សម​ជិះ​ស្គី​ចុះ​ពី​ទួល​សម្រាប់​ប្រភេទ​បុរស នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៃ​ពាន​រង្វាន់ FIS Alpine Skiing World Cup ក្នុង​ក្រុង St. Moritz ប្រទេស​ស្វ៊ីស។