រូបភាព​ជុំវិញ​ពិភពលោក ១៣ មីនា ២០២០

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​អ៊ីរ៉ង់​កំពុង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​វីរុស ឬ កូវីដ១៩។

ទិដ្ឋភាព​នៃ​ទីលាន St. Peter នៅ​ថ្ងៃ​ទី​៤ នៃ​ការ​ប្រកាស​បិទ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក នៅទូទាំង​ប្រទេស​អ៊ីតាលី​ ដែល​ត្រូវ​បាន​ប្រកាស​ធ្វើឡើង​ដើម្បី​បន្ថយ​ការ​ឆ្លង​វីរុស​កូរ៉ូណា នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

ស្ត្រី​ជន​ភាគ​​តិច​ Naga កំពុង​ស្ពាយ​​អុស​នៅ​ពេល​ពួក​គេ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ចេញ​ពី​វាល​ស្រែ​នៅ​ភូមិ Viswema នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ ក្នុង​រដ្ឋ Nagaland។

ចំណង​ជើង​សារព័ត៌មាន​ប្រកាស​ពី​ការ​បិទ​ព្រឹត្តិការណ៍​សំខាន់ៗ​ នៅ​ពេល​ដែល​ឡាន​ខ្សែកាប​​​កំពុង​ដំណើរ​ការ​នៅ​ឯ​ផ្លូវ​កាលីហ្វ័រញ៉ា រដ្ឋ San Francisco សហរដ្ឋ​អាមេរិក។

អ្នក​ភូមិ​ម្នាក់​(នៅ​ក្រៅ​រូបថត) ប្រើ​ខ្សែ​ក្រវ៉ាត់​ដើម្បី​យោង​​បន្លែ​​នៅ​ទីក្រុង​វូហាន ក្នុង​ខេត្ត Hubei ក្នុង​ពេល​មាន​ការ​រីករាល​ដាល​សាកល​នៃ​ជំងឺ​កូរ៉ូណា។

អ្នក​គោរព​សាសនា​ឥស្លាម​កំពុង​ដើរ​ជុំវិញ​​ Kaaba ដ៏​ស័ក្តិសិទ្ធ​ នៅ​ព្រះវិហារ​ឥស្លាម Mecca នៅ​ទីក្រុង​ស័ក្ដិសិទ្ធ​ ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

អ្នក​ដំណើរ​ម្នាក់​កំពុង​មើល​ទៅ​កាន់​បុគ្គលិក​សុខាភិបាល​ដែល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ទៅ​លើ​កាបូប​អ្នក​ដំណើរ​ នៅ​ឯ​ច្រក​មក​ដល់​សម្រាប់​អ្នក​ដំណើរ​នៅ​ព្រលាន​យន្ត​ហោះ Soekarno-Hatta ជិត​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូរ៉ូណា។

បុគ្គលិកសន្តិសុខ​ជាតិ​ឈរ​យាម​ដោយ​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ពួក​គេ​រង់​ចាំ​អ្នក​ជំងឺ​មក​ដល់​ ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណាវីរុស នៅ​អាគារ​សម្រាប់​ធ្វើ​តេស្ត​នៅ Glen Island ទីក្រុង New Rochelle រដ្ឋ​ញូវយ៉ក។

បុគ្គលិក​ម្នាក់​កំពុង​ពិនិត្យ​មើល​ការ​ខូច​ខាត​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ស៊ីវិល​មួយ​ដែល​កំពុង​សាង​សង់ ដែល​អាជ្ញាធរ​ផ្នែក​សាសនា​អ៊ីរ៉ាក់​អះអាង​ថា ត្រូវ​បាន​បាញ់​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ពិសិដ្ឋ Kerbala នៅ​ប្រទេស​អ៊ីរ៉ាក់។

អ្នក​គោរព​សាសនា​ជន​ជាតិ​ប៉ាឡេស្ទីន ២​ឬ​៣​នាក់​ កំពុង​បួង​សួង​នៅ​ឯ​ព្រះវិហារ​មួយ​ដែល​ធ្លាប់​តែ​មាន​ភាព​ចង្អៀត​នា​ពេល​ថ្ងៃ​សុក្រ នៅ​តំបន់​​ West Bank ក្នុង​ទីក្រុង Hebron នៅ​ពេល​ដែល​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។