រូបភាព​ជុំវិញ​ពិភពលោក​ ១៣ មីនា ២០១៨

ស្បែក​ជើង​៧.០០០គូរ​របស់​កុមារ​ដែល​​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់ប្រហារ​នៅ​សាលា Sandy Hook ត្រូវ​បាន​គេ​យក​មកដាក់​នៅ​ក្នុង​ទីធ្លាវិមាន Capitol ដោយ​អង្គការ​​ Avaaz ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់​ ត្រាំ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​​មុន​ពេល​លោក​ឡើង​ឧទ្ធម្ភាគចក្រ​ Marine One នៅ​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដែល​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​បន្ទាយ​អាកាស​ Andrews ក្នុង​រដ្ឋ Maryland រួច​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា។

សកម្ម​ជន​និង​ក្រុម​សហគមន៍​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​លោក​ត្រាំ​មក​កាន់​រដ្ឋ​កាលីហ្វ័ញ៉ា​ក្នុង​ថ្ងៃទី​១២ មីនា ២០១៨។ លោក​ត្រាំ នឹង​ធ្វើ​ទស្សនកិច្ច​ដើម្បី​ត្រួត​ពិនិត្យ​ជញ្ជាំងព្រំដែន​គំរូ​ក្នុង​ទីក្រុង​ San Diego កាលពី​ថ្ងៃទី​១៣ មីនា។

ការ​បំផ្ទុះ​មួយ​បានភ្លឺ​ពេញ​មេឃ​បន្ទាប់​ពី​រដ្ឋាភិបាល​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង Arbin ភាគ​ខាងកើត​ Ghouta ជាយ​រដ្ឋធានី​ Damascus ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃទី​១២ មីនា ២០១៨។

កុមារ​ជាច្រើន​រង់ចាំ​យក​អាហារ​នៅ​ក្នុង​ទី​ក្រុង​ Peshawar ប្រទេស​ប៉ាគីស្ថាន។

ប៉ូលិស​ម្នាក់​បាន​ចាប់​ខ្លួន​កូន​ក្រមុំ​ដែល​កំពុង​ចូល​រោង​ការដែល​បើក​បរ​​ប៉ះ​ជាមួយ​រថយន្ត​បី​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ Marana រដ្ឋ Arizona កាលពី​ថ្ងៃទី​១២ មីនា ២០១៨។