រូបភាព​ជុំវិញ​ពិភពលោក ១២ មីនា ២០២០

ប្រធាន​សភា​សហរដ្ឋ​អាមេរិក​ លោកស្រី Nancy Pelosi និង​សមាជិក​ព្រឹទ្ធសភា​ លោក Mitch McConnell មេដឹកនាំ​មតិភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​ ជល់​កែង​ដៃ​នៅ​ពេល​ពួក​គេ​ចូលរួម​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​នាយករដ្ឋ​មន្ត្រី​អៀវឡង់ Leo Varadkar នៅ​វិមាន​រដ្ឋ​សភា នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

តារា​សម្ដែង​ជន​ជាតិ​ក្រិក នាង Xanthi Georgiou (កណ្ដាល) ដែល​ដើរ​តួ​ជា​មេដឹកនាំ​សាសនា​ជាន់​ខ្ពស់​កំពុង​អុជ​ភ្លើង​គប់​​សម្រាប់​កីឡាអូឡាំពិក​ទីក្រុង​តូក្យូ ឆ្នាំ ២០២០។ ភ្លើង​នេះ​ត្រូវ​បាន​កាន់​ដោយ​កីឡាការនី​ជើង​ឯក​បាញ់​កាំភ្លើង​ជន​ជាតិ​ក្រិក នាង Anna Korakaki ដែល​ជាមនុស្ស​ទី​១​កាន់​ភ្លើង​គប់​​នេះ ក្នុង​ពិធី​ដុង​ភ្លើង​គប់​ នៅ​ឯ​ទីលាន​ Ancient Olympia ដែល​បិទ​ទ្វារ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេ​ស​ក្រិក។

មនុស្ស​ម្នា​មក​ពី​ប្រទេស​វេណេស៊ុយអេឡា​ដោយ​មាន​ពាក់​ម៉ាស​ការពារការ​ចម្លង​មេរោគ​កូរ៉ូណាវីរុស ឬ កូវីដ១៩ បង្ហាញ​ឯកសារ​របស់​ពួក​គេ​នៅ​ឯ​ព្រំដែន​ នៅ​ស្ពាន​ Simon Bolivar International Bridge ទីក្រុង Cucuta ប្រទេស​កូឡុំប៊ី។

អ្នក​ជិះ​ទូក​ និង​អ្នក​ចែវ​ទូក​កំពុង​ជិះ​នៅ​ពេល​មាន​រលក​នៅ Severn Bore ដែល​ជា​បាតុភូត​ធម្មជាតិ​​ដែល​មាន​រលក​បក់​ច្រាន​នៅ​ច្រាំង​ ទន្លេ Severn និង​នៅ​ផ្ទៃ​ទឹក​ផ្នែក​ខាង​លើ ហើយ​ជា​បាតុភូត​ធំ​បំផុត​នៅ​អយនកាល ឬ​នៅ​​ពេល​ថ្ងៃ​និង​យប់មាន​រយៈ​ពេល​ស្មើ​គ្នា ដែល​បានតុភូមិត​នេះ​កើត​មាន​នៅ​ទីក្រុង Newnham ចក្រភព​អង់គ្លេស។

គូស្រករ​មួយ​គូ​ថើប​គ្នា​នៅ​ឯ​ព្រលាន​យន្ត​ហោះ Barcelona ប្រទេស​អេស្ប៉ាញ។ លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក នៃ​ពលរដ្ឋ​មក​ពី​​ទ្វីបអឺរ៉ុប ដែល​មាន​ការ​ក្អក និង​ក្ដៅ​ខ្លួន​ បន្តិច​បន្តួច ដោយ​ភ័យ​ខ្លាច​ជំងឺ​កូរ៉ូណា។

កង​សន្តិសុខ​កិត្តិយស​សហរដ្ឋ​អាមេរិក​ គោរព​ដល់​មឈូស​ដែល​មាន​រុំ​ទៅ​ដោយ​ទង់​ជាតិ​អាមេរិក​ ក្នុង​ពិធី​មាតុភូមិ​និវត្តន៍​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Mandalay នៅ​ភាគ​កណ្ដាល​ប្រទេស​មីយ៉ាន់ម៉ា។ យោធា​សហរដ្ឋ​អាមេរិក​បាន​ធ្វើមាតុភូ​មិ​និវត្តន៍​​​អដ្ឋិធាតុ​​ចុង​ក្រោយ​​នៃ​ទ័ព​ដែល​បា​នបាត់​ខ្លួន​ក្នុង​ពេល​បំពេញ​ការងារ​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២។

និស្សិត​ម្នាក់​ពាក់​ម៉ាស​ធ្វើ​ពី​សម្ភារៈ​កែច្នៃ​ឡើង​វិញ និង​អាច​រលាយ​បាន ដែល​ជា​ទម្រង់​មួយ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ខ្វះ​ម៉ាស​ដែល​ប្រើ​ប្រាស់​សម្រាប់​ឱសថ​ស្ថាន ដើម្បី​ការពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​សាលា​រៀន Julio Cesar Turbay ក្នុង​ទីក្រុង Soacha ប្រទេស​កូឡុំប៊ី។

ឡាន​ក្រុង​មួយ​គ្រឿង​ត្រូវ​បានបាញ់​សម្អាត​ដោយ​កាំ​រស្មី​អ៊ុលត្រា​វីយ៉ូឡែត (ultraviolet) ដែល​ជា​វិធានការ​មួយ​ប្រឆាំង​នឹង​មេរោគ​កូវីដ១៩ ឬ​កូរ៉ូណាវីរុស នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

Foxton Hardin (ឆ្វេង) និង Adison Pucci ដែល​ទាំង​ពីរ​នាក់​មា​ន​អាយុ​១២​ឆ្នាំ​ដូច​គ្នា ហើយ​បាន​ចូលរៀន​នៅ​សាលា​ Northshore Middle School នៅ​ស្រុក Northshore School ​កំពុង​ធ្វើ​លំហាត់​​ឯ​ផ្ទះ​របស់​គេ​នៅ​ទីក្រុង Bothell រដ្ឋ​វ៉ាស៊ីនតោន។ សាលា​របស់​ពួក​គេ​​បាន​ប្ដូរ​ការ​សិក្សាពី​ការ​សិក្សា​នៅ​ថ្នាក់​រៀន​ ទៅ​ជា​ការ​រៀន​តាម​អន​ឡាញ កាល​ពី​២​សប្ដាហ៍​មុន ​ដោយ​សារ​តែ​មាន​ក្ដី​បាម្ភ​អំពី​ជំងឺកូរ៉ូណា។

ក្រុម​ការងារ​ដែល​មាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ការពារ​កំពុង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​វិមាន Dolmabahce ដោយ​សារ​ការ​ភ័យ​ខ្លាច​ជំងឺ​កូរ៉ូណា នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​១១ មីនា ២០២០។