រូបភាព​ជុំវិញ​ពិភព​លោក ១២ មីនា ២០១៩

បុរស​ម្នាក់​ជួយ​អ្នក​ពន្លត់​អគ្គិភ័យ ​កាន់​កង់​មួយ​ដែល​ត្រូវ​បាន​ឆេះ​ខ្ទេច​ខ្ទី​បន្ទាប់​ពី​អគ្គិភ័យ​មួយ​​បាន​ឆេះ​ផ្សារ​ Toi ដែល​លក់​ឥវ៉ាន់​ជជុះនៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្នុង​រដ្ឋ​ធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

ប៉ូលិស​ឃុំខ្លួន​ជនជាតិ​ទីបេ​អំឡុង​បាតុកម្ម​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​រំឮក​ខួប​លើក​ទី​៦០​នៃ​ ការ​រើ​បំរាស់​របស់​ទីបេ​ប្រឆាំង​នឹង​ការ​កាន់​កាប់​ប្រទេស​ចិន​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

ប្រជាជន​នាំ​គ្នា​សរសេរ​ពាក្យ​ស្លោក​និង​សារ​នៅ​លើ​ក្រដាសបិទ​ចំណាំ​អំឡុង​បាតុកម្ម​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​នយោបាយ​ភ្លាម​ៗ​នៅ​ក្នុង​ទីក្រុង​ Algiers ប្រទេស​អាល់ហ្សេរី​បន្ទាប់ពី​ប្រធានាធិបតី​ Abdelaziz Bouteflika ដែល​កំពុង​ឈឺ​ថ្កាត់​បាន​ប្រកាស​ពន្យាពេល​ការ​បោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨​ ខែមេសា និង​មិន​បន្ត​អាណត្តិ។

រូប​ថត​ពីលើ​អាកាស​បង្ហាញ​ហ្ម​ដំរី​ប្រណាំង​សត្វ​ដំរី​របស់​ខ្លួន​អំឡុង​ពិធី​បុណ្យ​ដំរី​ Buon Don នៅ​ខេត្ត Dak Lak ប្រទេស​វៀតណាម។

ក្មេង​ប្រុស​ម្នាក់​អង្គុយ​ក្បែរ​ម៉ូតូ​ Minsk តាំង​ពី​ជំនាន់​សូវៀត​នៅ​ហាង​កាហ្វេ​មួយ​ឈ្មោះ Hidden Gem ដែល​មាន​វត្ថុ​កែច្នៃ​ឡើង​វិញ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

ពន្លឺ​ភ្លើងLED ​​ត្រូវ​បាន​គេ​បំពាក់​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ដាស់​អារម្មណ៏​អ្នក​ថ្មើរជើង​មុន​នឹង​ឆ្លង​ផ្លូវ​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

ព្រះអាទិត្យ​លិច​នៅ​ខាងក្រោយ​ប្រាសាទ​ Wat Saket ឬភ្នំមាស​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩។