រូបភាព​ជុំវិញ​ពិភពលោក ១២ មីនា ២០១៨

ក្រុម​ជួយ​សង្គ្រោះ​កំពុង​រុករក​បំណែក​បែកបាក់​នៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​ពី​បង់ក្លាដែស​ដែល​បាន​ធ្លាក់​នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​កដ្ឋមណ្ឌូ (Kathmandu) ប្រទេស​នេប៉ាល់។

បុគ្គលិក​សុខាភិបាល​ម្នាក់​ផ្តល់​វ៉ាក់សាំង​ខួរ​ឆ្អឹង​ខ្នង​ដល់​ក្មេង​ម្នាក់ ក្នុង​យុទ្ធានាការ​ផ្តល់​វ៉ាក់សាំង​នៅ​ជាយ​ក្រុង Jalalabad ប្រទេស​ប៉ាគីស្ថាន។

កីឡាករ Chenyang Wang មក​ពី​ប្រទេស​ចិន​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ជិះ​ស្គី​ឆ្លង​ប្រទេស​ដោយ​សេរី​ក្នុង​ចម្ងាយ​២០គ.ម. ក្នុង​ការ​ប្រកួត Pyeongchang 2018 Winter Paralympics នៅ​មជ្ឈមណ្ឌល Alpensia Biathlon Centre ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។

បុរសៗ​អារ៉ាប៊ី​សាអូឌីត​សម្តែង​ឈុត​សាហាវ​មួយ​ ដោយ​មាន​ការ​ជិះ​រថយន្ត​ដោយ​ប្រើ​កង់​ពីរ ខណៈ​ដែល​យុវជន​ម្នាក់​ថត​រូប​ខ្លួន​ឯង​នៅ​ក្នុង​ក្រុង Tabuk ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

ទាហាន​អ៊ីស្រាអែល​ម្នាក់​ព្យាយាម​ឃាត់​ខ្លួន​បាតុករ​ប៉ាឡេស្ទីន​ដែល​រង​របួស​ម្នាក់ ខណៈ​ដែល​បុរស​នោះ​ត្រូវ​បាន​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​អង្គភាព​ការពារ​ជន​ស៊ីវិល​របស់​ប៉ាឡេស្ទីន​សែង នៅ​ក្នុង​ក្រុង Birzeit ក្នុង​ពេល​បាតុកម្ម​មួយ​ដោយ​និស្សិត​នៃ​សាកលវិទ្យាល័យ Birzeit ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​ក្រុមប្រឹក្សា​និស្សិត​ប៉ាឡេស្ទីន​ដោយ​ក្រុម​កុម្មង់ដូ​សម្ងាត់​អ៊ីស្រាអែល។

សុនខ Collooney Tartan Tease ឈ្នះ​ការ​ប្រកួត Best in Show នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​សម្តែង​បង្ហាញ​របស់​សុនខ Crufts នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ជាតិ នៅ​ក្នុង​ក្រុង Birmingham ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

បុរស​ម្នាក់​កាត់​តាម​បណ្តាយ​ដើម​ឈើ​ដ៏​វែង​នៅ​ជាយ​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

សកម្មជន​ដេក​នៅ​លើ​កម្រាល​ព្រំ​នៅ​ក្នុង​សារមន្ទីរ Louvre ខណៈ​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​ចំណាកស្រុក​ ដែល​បង្ក​ឡើង​ដោយ​ការ​បម្រែបម្រួល​អាកាសធាតុ និង​រិះគន់​យ៉ាង​ខ្លាំង​លើ​សកម្មភាព​របស់​ក្រុមហ៊ុន Total ដែល​ជា​ក្រុមហ៊ុន​​ប្រេង​ឥន្ធនៈ​របស់​ប្រទេស​បារាំង ដោយសារ​ក្រុមហ៊ុន​នេះ​បាន​ឧបត្ថម្ភ​ដល់​សកម្មភាព​របស់​សារមន្ទីរ Louvre ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក Ciaron Davies បង្ហាញ​អារម្មណ៍​របស់​លោក​ ដោយ​មាន​សត្វ​ឥន្ទ្រី​អឺរ៉ុប​ឈ្មោះ​ Cracker ក្នុង​ពេល​ចូលរួម​ព្រឹត្តិការណ៍​នៃ​ការ​ធ្វើ​ដំណើរ​មក​ផែនដី​របស់​សាវ័ក Saint Patrick នៅ​ក្នុង​តំបន់​ទេសចរណ៍​ Inch Abbey ក្នុង​ក្រុង Downpatrick ប្រទេស​អៀវឡង់​ខាង​ជើង កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។​

អ្នក​រាំ​ម្នាក់​សម្តែង​ ខណៈ​ដែល​ភ្ញៀវ​នានា​អញ្ជើញ​ទៅ​ដល់​កម្មវិធី Commonwealth Service ក្នុង​ព្រះវិហារ Westminster Abbey ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។