រូបភាព​ជុំវិញ​ពិភពលោក ១២ មីនា ២០១៧

មនុស្ស​ម្នា​មើល​ប៉ោងៗ​ហោះ​នៅ​ពី​លើ​រដ្ឋធានី​របស់​អូស្រា្តលី​ ក្នុង​ពិធី​បុណ្យ Canberra Balloon។

សិស្ស​ឥណ្ឌា​លេង​ជាមួយ​នឹង​ម្ស៉ៅ​ពណ៌​ នៅ​ពេល​ពួកគេ​ប្រារព្ធ​ពិធី​បុណ្យ​ពណ៌ នៅ​ក្នុង​ក្រុង Kolkata។

ក្រុម​ជួយ​សង្រ្គោះ​ជួយ​មនុស្ស​ដែល​មិន​អាច​ចេញ​ពី​ទឹក​ជំនន់​បាន​នៅ​ក្នុង​ជាយ​ក្រុង Auckland ក្នុង​ប្រទេស​នូវែលសេឡង់។

គ្រួសារ​មួយ​មើល​គោម​ក្រដាស់​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​កាន់​ទុក្ខ​ជន​រងគ្រោះ​នៃ​ការ​រញ្ជួយដី​ និង​ព្យុះ​រលក​យក្ស​ស៊ូណាមី កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅ​ក្នុង​ក្រុង Natori ខេត្ត Miyagi ប្រទេស​ជប៉ុន។

ជន​ភៀស​ខ្លួន​ម្នាក់​ញ៉ាំ​ពោត​ដែល​ផ្តល់​ដោយ​កម្មវិធី​ផ្តល់​អាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ជំរំ Sorrdo នៅ​ក្នុង​ស្រុក Hodan ប្រទេស​សូម៉ាលី។

កងកម្លាំង​អ៊ីរ៉ាក់​បាញ់​កាំភ្លើង​ធំ​ដាក់​មូលដ្ឋាន​ក្រុម​រដ្ឋ​ឥស្លាម​ជីហាដ​ នៅ​ភាគ​ខាង​លិច​ក្រុង Mosul កាលពី​ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៧ ក្នុង​ពេល​ប្រយុទ្ធ​ដណ្តើម​យក​ក្រុង​នេះ​វិញ។

ស្រ្តី​ដែល​តុបតែង​ជា​អ្នក​បម្រើ​ដើម្បី​លើក​កម្ពស់​រឿង The Handmaid's Tale ឈរ​នៅ​តាម​ផ្លូវ​សាធារណៈ ក្នុង​ពិធីបុណ្យ South by Southwest (SXSW) Music Film Interactive នៅ​ក្នុង​ក្រុង Austin រដ្ឋ Texas សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៧។

នាង Katie McCloughlin គេង​ជាមួយ​នឹង​ Topsy ដែល​ជា​ប្រភេទ​សុនខ​ម្យ៉ាង​ នៅ​ថ្ងៃទី៣​នៃ​ការ​តាំង​បង្ហាញ Crufts Dog Show នៅ​ក្នុង​ក្រុង Birmingham ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៧។

ក្រុម Nerds (រូប​ឆ្វេង) ទម្លាក់​ក្តាមឈូស​របស់​ខ្លួន ធ្វើ​ឲ្យ​ក្រុម Eldora Mountain នាំ​មុខ នៅ​ក្នុង​ប្រកួត​សែង​ក្តាមឈូស​នៅ​ក្នុង​ពិធីបុណ្យ Frozen Dead Guy Days ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង Nederland រដ្ឋ Colorado សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។

បុគ្គលិក​ផ្នែក​បដិសណ្ឋារកិច្ច​ម្នាក់​ញញឹម ​នៅ​ពេល​មាន​ខ្យល់​បក់​ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា ational People's Congress (NPC) នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក John Cena ប្រឡាក់​ដី​ភក់​ នៅ​ក្នុង​កម្មវិធី Kids' Choice Awards នៅ​មជ្ឈមណ្ឌល Galen ក្នុង​ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។