រូបភាព​ជុំវិញ​ពិភពលោក ១០ មីនា ២០១៧

ក្មេងៗ​អ៊ីរ៉ាក់​ដែល​បាត់​បង់​ទីជម្រក​ឈរ​ជា​ជួរ​ដើម្បី​ទទួល​របប​អាហារ​ប្រចាំ​ថ្ងៃ​នៅ​ស្រុក Tal al-Rumman នៃ​ទីក្រុង​ Mosul ភាគ​ខាង​លិច។ ទីក្រុង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ផ្នេក​ខាង​លិច​ ដើម្បី​ដណ្តើម​យក​ទីតាំង​នេះ​ពី​ពួក​ជីហាដ។

អ្នករាំរបាំប្រពៃណីឈ្មោះ Little Thunder និង​ជា​សកម្មជន​ពី​អំបូរ​ជន​ជាតិ​ភាគ​តិច Lakota កំពុង​រាំ​ខណៈ​លោក​ធ្វើ​បាតុកម្ម​នៅ​មុខ​សេត​វិមាន​ ដើម្បី​ប្រឆាំង​នឹង​​គម្រោង​បង្ហូរ​ប្រេង Dakota Access and Keystone XL នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ខ្ទម​ពណ៌លឿងហ៊ុំព័ទ្ធ​ទៅ​ដោយ​ដើម​ឈើ​មាន​ជាប់​ទឹកកក​ បន្ទាប់​ពី​មាន​ព្យុះទឹកកក​មួយ​កាល​ពី​យប់ នៅ​ទីក្រុង Zelienople រដ្ឋ Pennsylvania។

សត្វ​ឆ្កែ​ប្រភេទ Dalmation ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​ថ្ងៃទី​២​នៃ​ការ​តាំង​បង្ហាញ​សត្វ​ឆ្កែ Crufts នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ជាតិ ក្នុង​ទីក្រុង​ Birmingham ​ភាគ​កណ្ដាល​ប្រទេស​អង់គ្លេស។

ជន​ទីបេ​ដែល​និរទេស​ខ្លួន​បាន​ផាត់​មុខ​ដោយ​រូបទង់​ជាតិ​ទីបេ កំពុង​ចូលរួម​ក្នុង​ការ​ដង្ហែក្បួន​មួយ​ដើម្បី​ប្រារព​ខួប​ទី​៥៨ នៃ​ទិវា​ងើប​បះបោរ​ជាតិ​ ក្នុង​ទីក្រុង Dharmsala ប្រទេស​ឥណ្ឌា។

អ្នកស្រុកកំពុង​ឆ្លង​កាត់​ទីវាល និង ស្ទឹង​មួយ​​ដែល​បាន​ជន់​លិច​​ដើម្បី​​ទៅ​ចាប់ត្រី នៅ​ក្នុង​ទីក្រុង​ Antananarivo ដែល​ជារដ្ឋធានី​នៃ​កោះម៉ាដាហ្គាស្កា ។

ផ្កាដែលក្រៀមស្វិត​ដែល​គេ​ភ្ជាប់​នឹង​ខ្សែ​ ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​កម្មវិធី​ពិព័រណ៍​ផ្កា​នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania ។ 

កីឡាករ Madison Olsen របស់​សហរដ្ឋ​អាមេរិក​ ប្រកួត​ក្នុង​កម្មវិធីជើង​ឯក​​ស្គី​លើ​ទឹកកក នៅ​ទីក្រុង Sierra Nevada ប្រទេស​អេស៉្បាញ។

មនុស្សម្នាកំពុងចូលរួមការដើរក្បួនអំពាវនាវឲ្យមានការចាប់ខ្លួនលោកស្រីប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye នៅ​ទីក្រុង​សេអ៊ូល។

សត្វក្ងោក​កំពុង​បើក​កន្ទុយ​របស់​វា​នៅ​វត្ត Wat Phra Dhammakaya ក្នុង​ខេត្ត​ Pathum Thani ​ប្រទេស​ថៃ។

កុមារ​តូចៗ​កំពុង​ក្រាប​ចូល​ក្រោម​តុ​ ក្នុង​ការ​ហ្វឹកហាត់​ដើម្បី​ការពារ​ខ្លួន​​ពី​គ្រោះ​រញ្ជួយ​ដី​ ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​ក្នុង​សាលា​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ការ​ហ្វឹកហាត់នេះ​ធ្វើ​ឡើង​១​ថ្ងៃ​មុន​ពេល​មក​ដល់​នៃ​ខួប​ទី​ ៦ នៃ​ថ្ងៃ​រលក​ស៊ូណាមី កាល​ពី​ឆ្នាំ​២០១១។

ស្ត្រីជនជាតិជ្វីសដាក់​ថ្ម​និង​ទៀន​នៅ​វិមាន​រំឭក​មួយ​ដើម្បី​ឧទ្ទិស​ជួន​ជនរងគ្រោះនៃ​ការ​សម្លាប់​ជនជាតិ​​​​ជ្វីស​ សញ្ជាតិម៉ាសេដ្វាន នៅ​ក្នុង​ទីក្រុងស្កុបជេ ប្រទេស​ម៉ាសេដ្វាន។

អ្នកនេសាទអេហ្ស៊ីប កំពុងអង្គុយនៅលើទូករបស់​គាត់​ក្នុង​តំបន់​ដី​សណ្តរ​ទន្លេ​នីល ក្នុង​ខេត្ត al-Minufiyah នៅ​ជិត​ទីក្រុង​ Ashmun។

ក្រុម​និស្សិតកំពុង​ប្រាព​បុណ្យ​ Holi ដោយ​មាន​លេង​ម្សៅ​ពណ៌​នៅ​សាកលវិទ្យាល័យ​ Guru Nanak Dev University ក្នុង​ទីក្រុង​ Amritsar ប្រទេស​ឥណ្ឌា។

ខ្លា​ឃ្មុំ Fu Feng នៅ​ក្នុង​សួន​សត្វ​ Schoenbrunn ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។

ថ្ងៃកំពុង​លិច​នៅ​បន្ទាយ Dutch Fort ក្នុង​ទីក្រុង Galle ប្រទេស​ស្រីលង្កា។