រូបភាពជុំវិញពិភពលោក ០១ មីនា ២០២០
ជនទេសន្តរប្រវេសន៍ដើរឆ្លងកាត់ទន្លេ Meric ទៅព្រំដែនរបស់តួកគី។
អ្នកស្រុកដែលព្យាយាមរារាំងមិនឱ្យជនទេសន្តរប្រវេសន៍ឡើងលើកោះ Lesbos របស់ក្រិក វាយអ្នកកាសែតម្នាក់ (រូបស្តាំ)។
សមាជិកនៃកងកម្លាំងពិសេសរបស់ក្រសួងមហាផ្ទៃបេឡារុសបង្ហាញពីជំនាញរបស់ពួកគេនៅក្នុងការប្រារព្ធកម្មវិធី Maslenitsa ដើម្បីសម្គាល់ការបញ្ចប់រដូវរងានៅមូលដ្ឋានទាហានមួយនៅក្នុងក្រុង Minsk ប្រទេសបេឡារុស។
ផ្ទះសម្បែងនៅតាមឆ្នេរ Hoover គ្របដណ្តប់ទៅដោយទឹកកកដែលបង្កដោយព្យុះយ៉ាងខ្លាំង និងរលកពីបឹង Erie កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងក្រុង Hamburg New York។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱប និងថើបទង់ជាតិអាមេរិក បន្ទាប់ពីថ្លែងសុន្ទរកថានៅសន្និសីទសកម្មភាពនយោបាយបែបអភិរក្សនិយម (Conservative Political Action Conference) សម្រាប់ឆ្នាំ២០២០ នៅតំបន់ National Harbor រដ្ឋ Maryland កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិកពេទ្យព្យាយាមអ្នកជំងឺផ្លូវដង្ហើម COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរដោយឧបករណ៍ជំនួយអុកស៊ីសែន នៅមន្ទីរពេទ្យកាកបាទក្រហមនៅក្នុងក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិន។
មន្ត្រីអនុវត្តច្បាប់កាហ្សាក់ស្ថានឃាត់ខ្លួនបាតុករនៅពេលប្រមូលផ្តុំមួយដោយអ្នកគាំទ្រក្រុមប្រឆាំង បន្ទាប់ពីសកម្មជនប្រឆាំងរដ្ឋាភិបាលបានស្លាប់ដោយសារជំងឺបេះដូង នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស នៅក្នុងក្រុង Nur-Sultan ប្រទេសកាហ្សាក់ស្ថាន។
បុរសម្នាក់ឡើងបង្គោលព្រិលមួយដើម្បីទទួលបានរង្វាន់នៅក្នុងការប្រារព្ធកម្មវិធី Maslenitsa នៅក្នុងក្រុង Veliky Novgorod ប្រទេសរុស្ស៊ី។
ក្មេងម្នាក់ដើរកាត់ទឹកដែលត្រូវបានបំពុលដោយសំរាម នៅក្បែរផ្ទះរបស់គេនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកបង្ហាញម៉ូដបង្ហាញម៉ូដរចនាដោយលោក Satoshi Kondo ដែលជាផ្នែកមួយនៃការបង្ហាញសម្លៀកបំពាក់សម្រាប់រដូវស្លឹកឈើជ្រុះ/រងា ឆ្នាំ២០២០/២១ នៅក្នុងកម្មវិធីបង្ហាញម៉ូដ Paris Fashion Week នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
ស្ត្រីម្នាក់ផ្លុំសំឡេងម្យ៉ាងដើម្បីបណ្តេញប្រចៀវចេញពីម៉បមួយនៅក្នុងក្រុង Hpa-An រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា។