រូបភាពជុំវិញពិភពលោក ០១ មីនា ២០១៩
យុវតីវេណេស៊ុយអេឡា Astrid Prado អាយុ ១៧ឆ្នាំ ហើយមានផ្ទៃពោះ៧ខែ កំពុងពកូនអាយុ១ឆ្នាំ ឈ្មោះ Jesuanny នៅពេលនាងកំពុងមើលទៅប្តី ដែលជាជនជាតិវេណេស៊ុយអេឡាដូចគ្នាដែលកំពុងរើសអេតចាយនៅកន្លែងចាកសំរាម នៅក្រុង Pacaraima ប្រទេសប្រេស៊ីល។
ស្ត្រីនិងកូនក្មេងចាកចេញពីផ្នែកខាងក្រោយនៃឡានមួយគ្រឿងពេលពួកគេមកដល់កន្លែងត្រួតពិនិត្យរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក ក្រោយពេលពួកគេត្រូវបានជម្លៀសចេញពីទីតាំងដែលកាន់កាប់ដោយរដ្ឋឥស្លាម នៅវាលខ្សាច់ខាងក្រៅទីក្រុង Baghouz ប្រទេសស៊ីរី។
ក្មេងប្រុសហ្វីលីពីនលេងគោមពណ៌ក្រហមដែលគេដាក់តាំងនៅឧទ្យានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ទាហាននេប៉ាល់ចូលរួមក្នុងការហាត់សមសម្រាប់«ទិវាកងទ័ព» នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
ប្រធានាធិបតីបារាំង Emmanuel Macron ចូលរួមក្នុងកម្មវិធី«ការពិភាក្សាថ្នាក់ជាតិដ៏អស្ចារ្យ»ជាមួយក្រុមអភិបាលក្រុង នៅនិវេសដ្ឋានក្នុងទីក្រុង Bordeaux ប្រទេសបារាំង។
យន្តហោះ C-130 Hercules មួយគូរបស់កងកម្លាំងទ័ពអាកាសអូស្ត្រាលីបញ្ចេញភ្លើងក្នុងពេលសម្ដែងនៅក្នុងកម្មវិធី«ពិព័រណ៌៍អន្តរជាតិអូស្ត្រាលី ២០១៩» នៅទីក្រុង Avalon។
កីឡាករ Radek Juska ពីសាធារណរដ្ឋឆែកបានព្យាយាមលោតចម្ងាយដើម្បីជាប់ទៅវគ្គជើងឯកលោកចម្ងាយ European Athletics Indoor Championships នៅកីឡដ្ឋាន Emirates ក្នុងទីក្រុង Glasgow ប្រទេសស្កុតលែន។
ទាហានឆ័ត្រយោងឥណ្ឌាម្នាក់ឈរយាមនៅទីក្រុង Srinagar។
ស្ត្រីជាសិស្សទាហានកំពុងហាត់សមក្នុងថ្នាក់រៀននៅសាលាអាកាសចរណ៍យោធាជាន់ខ្ពស់នៅទីក្រុង Krasnodar ប្រទេសរុស្ស៊ី។
យន្តហោះសម័យសង្គ្រាមលោកលើកទី២ សម្ដែងនៅក្នុងកម្មវិធី«ពិព័រណ៍អាកាសចរណ៍អន្តរជាតិអូស្ត្រាលីឆ្នាំ២០១៩» នៅទីក្រុង Avalon។
Aurora Borealis ឬភ្លើងពីទិសខាងជើងត្រូវបានគេឃើញនៅលើមេឃ នៅលើសណ្ឋាគា Arctic Snowhotel ក្នុងក្រុង Rovaniemi ប្រទេសហ្វាំងឡង់។