រូបភាពជុំវិញពិភពលោក ០១ មីនា ២០១៦
លោក Hamo មកពីប្រទេសអ៊ីរ៉ាក់រុញរទេះដែលដាក់កូនស្រីពិការវ័យ៨ឆ្នាំរបស់គាត់ឈ្មោះ Sidra ដើរកាត់វាលមួយដើម្បីប្រឹងប្រែងទៅឲ្យដល់ព្រំដែនក្រិក។ ជនទេសន្តរប្រវេសន៍ប្រមាណជា៧.០០០នាក់រួមដែលភាគច្រើនមកពីស៊ីរី និងអ៊ីរ៉ាក់ ស្ថិតក្នុងជំរុំដ៏ចង្អៀត នៅក្នុងភូមិ Idomeni តាមបណ្តោយព្រំដែនក្រិក។
សិស្សក្នុងកុលសម្ព័ន្ធ Bedouin របស់ប៉ាឡេស្ទីនលីកៅអីរបស់ពួកគេដើរទៅតង់មួយបន្ទាប់ពីបានរៀននៅវាលខាងក្រៅនៅក្បែរលំនៅដ្ឋានរបស់ក្រុមជ្វីពក្នុងក្រុង Maale Adumim។
លោកស្រី Rolonda Byrd និយាយថា គាត់ជាម្តាយរបស់លោក Akiel Denkins ដែលជាជនរងគ្រោះនៃការបាញ់ប្រហារមួយ។ លោកស្រីបានយំក្នុងពេលធ្វើសន្និសីទកាសែតនៅក្បែរកន្លែងកើតហេតុនៅក្នុង Raleigh រដ្ឋ North Carolina។ ក្រុមអាជ្ញាធរនិយាយថា មន្រ្តីប៉ូលិសម្នាក់បានបាញ់បុរសកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលដែលគាត់ព្យាយាមចាប់ខ្លួនសម្រាប់បទឧក្រិដ្ឋទាក់ទងនឹងគ្រឿងញៀន។
លោក Scott Kelly (រូបស្តាំ) និងលោក Tim Kopra ដែលជាអាកាសយានិករបស់ណាសា (NASA) ចាប់ដៃគ្នា នៅពេលដែលលោក Kelly ប្រគល់ផ្ទេរការគ្រប់គ្រងស្ថានីយអាកាសអន្តរជាតិទៅឲ្យលោក Kopra កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ លោក Kelly និងលោក Mikhail Kornienko ដែលជាអាកាសយានិករុស្ស៊ីនឹងចុះចតនៅថ្ងៃទី១ ខែមីនា បន្ទាប់ពីបានចំណាយពេល៣៤០ថ្ងៃនៅលើអាកាស។
កូនសិស្សស្រីៗរបស់អ៊ីរ៉ង់ជជែកដេញដោលគ្នាតាមអ្នកតំណាងរាស្រ្តនៅក្នុងការពិភាក្សាដោយចំហរមួយទៅលើសភាដែលជិតផុតអាណត្តិនៅក្នុងក្រុងតេហេរ៉ង់។
បុរសម្នាក់ហែលទឹកនៅក្នុងសមុទ្រមេឌីទែរ៉ាណេក្នុងថ្ងៃមេឃស្រឡះមួយក្នុងក្រុង Nice ប្រទេសបារាំង។
មនុស្សម្នាថតរូបនៃព្រះកេសនៃរូបចម្លាក់ព្រះពុទ្ធដែលមានអាយុកាល១.៥០០ បន្ទាប់វាត្រូវបានគេតាំងបង្ហាញនៅសារមន្ទីរជាតិរបស់ប្រទេសចិនក្នុងក្រុងប៉េកាំង។
លោក Christopher Morris ដែលជាអ្នកថតរូបម្នាក់ត្រូវបានកងកម្លាំងសន្តិសុខអូសចេញ នៅពេលដែលលោក Donald Trump ថ្លែងក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅក្នុងក្រុង Radford រដ្ឋ Virginia កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
គេប្រទះឃើញក្តាន់មួយក្បាលនៅជម្រកសត្វ Arabian Oryx Sanctuary នៅក្នុងតំបន់ Umm Al-Zamool ដែលមានចម្ងាយប្រមាណជា២៩០គ.មភាគខាងត្បូងពីក្រុង Abu Dhabi នៅក្បែរព្រំដែនប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអូឌីត។
សមាជិកនៃក្រុមដោះគ្រាប់បែកកាន់វត្ថុគួរឲ្យសង្ស័យមួយ បន្ទាប់មានការគំរាមបំផ្ទុះគ្រាប់បែកនៅខាងក្រៅអគារការិយាល័យ Singha Durbar ដែលមានការិយាល័យរបស់នាយករដ្ឋមន្រ្តី និងរបស់រដ្ឋមន្រ្តីជាច្រើនទៀត នៅក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
រូបសត្វកវែងដែលមានកម្ពស់៦.១៦ម៉ែត្រត្រូវបានគេប្រទះឃើញនៅក្បែរហាងលក់ទំនិញមួយនៅក្នុងក្រុង Shanghai ប្រទេសចិន។
ក្មេងប្រុសម្នាក់រីករាយជាមួយនឹងការជិះរទេះលើទឹកកក បន្ទាប់ពីមានព្រិលធ្លាក់ដ៏ខ្លាំងនៅក្នុងក្រុងប្រាក សាធារណរដ្ឋឆែក។
រថយន្តត្រូវបានគ្របនៅហាង Renault នៅការតាំងពិព័រណ៍រថយន្តអន្តរជាតិលើកទី៨៦ ក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីស។