រូបភាពជុំវិញពិភពលោក ០៩ មីនា ២០១៨
សមាជិកនៃក្រុមបង្ហាញម៉ូតូរបស់កងទ័ពឥណ្ឌា ក្នុងកម្មវិធី Tornadoes កំពុងជិះម៉ូតូក្នុងការហ្វឹកហាត់នៅក្រុង Chennai ប្រទេសឥណ្ឌា។
ទូកតាមបែបប្រពៃណីកំពុងចតនៅក្នុងកំពង់ផែតូចមួយ នៅពេលថ្ងៃលិចនៅកូនកោះ Serangan ក្រុង Denpasar នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
កីឡាករជិះស្គីកាត់ផ្លាកសញ្ញានៅទីលានជិះស្គីក្នុងក្រុង Pyeongchang ទីដែលគេបានរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៨។
កាំជ្រួចត្រូវបានគេអុជនៅពេលដែលឆ្នាំងភ្លើងកីឡាអូឡាពិកត្រូវបានគេអុជក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិករដូវរងាជនពិការ ក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
ក្រុមបាតុករប្រើទូរស័ព្ទទំនើបធ្វើជាពិល ក្នុងការជួបជុំគ្នាមួយប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងប្រាទីស្លាវ៉ា ប្រទេសស្លូវ៉ាគី។
ឆ្មាំការពារព្រំដែនអ៊ីស្រាអែល កំពុងដើរនៅលើផ្លូវក្នុងពេលបង្គិចគ្នាជាមួយពួកបាតុករប៉ាឡេស្ទីន ក្រោយមានបាតុកម្មមួយនៅទីក្រុង Ramallah តំបន់ West Bank។
តារាបង្ហាញម៉ូដកាន់បដា នៅពេលពួកគេបង្ហាញម៉ូដដែលផលិតដោយអ្នករចនាម៉ូដ Hira Ali ក្នុងថ្ងៃទីមួយនៃការបង្ហាញម៉ូដប្រចាំសប្តាហ៍ ក្នុងទីក្រុង Lahore។
រូបកំប្លែងឈ្មោះថា Ninot ដែលតំណាងឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានគេតាំងបង្ហាញនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ។ រូបនេះគេនឹងតាំងក្នុងកម្មវិធីសប្បាយមួយឈ្មោះថា Fallas។