រូបភាពជុំវិញ​ពិភពលោក ០៩ មីនា ២០១៧

កុមារ​ Batoul Bashir Ahmad អាយុ​៥​ខែ​ ដែល​ខ្វះ​ជាតិ​ទឹក​ ត្រូវ​បាន​ម្តាយ​របស់​គាត់​បី​។ ម្តាយ​របស់​គាត​គឺ​ជា​ស្ត្រី​បាត់​បង់​ទីជម្រក​នៅ​​ប្រទេស​អ៊ីរ៉ាក់ដោយ​សារ​ការ​ប្រយុទ្ធគ្នា​​រវាង​កង​ទ័ព​អ៊ីរ៉ាក់ និង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង​ Mosul។

​មនុស្ស​ទៅ​ទស្សនា​សួន​ផ្កា​នៅក្នុង​ក្រុង​ Xingyi នៅ​ភាគ​និរតី​នៃ​ខេត្ត Guizhou ប្រទេស​ចិន។

ក្រុមសកម្មជន​ដើរ​ក្បួន​នៅ​លើដង​​​ផ្លូវ​ដែល​ជា​កន្លែង​ដើរ​ទិញ​អីវ៉ាន់​ដ៏​ល្បី​មួយ​នៅ​លើ​វិថី Istiklal នៃក្រុង​អ៊ីស្តង់​ប៊ុល ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទិវា​សិទ្ធិ​នារី។

ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ក្នុង​សម្លៀក​បំពាក់​ប្រពៃ​ណី ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មួយ​​នៅ​វិមាន​សម្រាប់​រំឭក​ដល់​កវី​កំណាព្យ​អ៊ុយក្រែន Taras Shevchenko ដែល​ជា​ថ្ងៃ​ខួប​ទី២០៣ នៃថ្ងៃ​កំណើត​របស់​លោក នៅទីក្រុង​ Kiev។ 

មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​ប៉ូលិស​ក្រុង​ញូវយ៉ក​ ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​ហែក្បួន​​ «​ទិវាដែល​គ្មាន​ស្ត្រី» នៅ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ នៅ​ទីក្រុង​ញូវយ៉ក។

បុរសម្នាក់កំពុង​បរិភោគ​អាហារ​នៅ​ពី​មុខ​សត្វ​ឆ្កែ​ Basset Hound របស់​លោក ដែល​ជា​ប្រភេទ​ឆ្កែ​ជើង​ខ្លី​ក្នុង​ថ្ងៃ​ទី​១​នៃ​កម្មវិធី​បង្ហាញ​​សត្វ​ឆ្កែ​នៅ​ទីក្រុង Birmingham ប្រទេស​អង់គ្លេស។

ស្តង់​មួយចំនួន​ត្រូវ​បាន​គេ​ដាក់​នៅ​ជិត​វិមាន​វ៉ាស៊ីនតោន ក្នុង​ការ​តវ៉ា​ប្រឆាំង​​នឹង​កម្មវិធី​បំពង់​បង្ហូរ​ប្រេង​ Dakota Access Oil Pipeline នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

កាំជ្រួចបានផ្ទុះនៅក្នុង​គំនរ​ក្រដាស​ដែល​គេ​រៀប​ចំ​សម្រាប់​តុបតែង​កាំជ្រួច​ ក្នុង​កម្មវិធី​តាំង​បង្ហាញ​កាំជ្រួច​នៅ​ក្នុង​ក្រុង Tultepec នៅ​ជាយ​ក្រុង​ Mexico City ប្រទេស​ម៉ិកស៊ិក។

អ្នកស្រុកកំពុងឆ្លងកាត់ទីវាលដែលលិចលង់ដោយទឹកជំនន់​នៅ​ទីក្រុង​ Antananarivo នៃកោះ Madagasca។