រូបភាព​ជុំវិញ​ពិភពលោក​ ០៣ មីនា ២០១៧

កុមារម្នាក់ដើរក្រោមកម្តៅថ្ងៃត្រង់​នៅ​ក្នុង​ភូមិ​ Bandarero ដែល​រង់​ប៉ះពាល់​ដោយ​គ្រោះរាំង​ស្ងួត នៅ​ជិត​ទីក្រុង Moyale តាម​បណ្តោយ​ព្រំដែន​ប្រទេស​អេត្យូពី នៅ​ភាគខាង​ជើង​ប្រទេស​កេនយ៉ា។

មនុស្សធ្វើបាតុកម្ម​នៅ​ទីក្រុង​ Skopje ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​រវាង​អ្នក​ប្រជាធិបតេយ្យ​សង្គម និង​សហភាព​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អាល់បានីសម្រាប់​សមាហរណកម្ម ចំពោះ​ច្បាប់​ដែល​នឹង​ធ្វើ​ឲ្យ​ភាសា​អាល់​បានី​ក្លាយ​ជា​ភាសា​ទី២​។ 

រូបភាពបញ្ចូល​គ្នា​នៃ​រូបឯកសារ​ដែល​ថត​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ២០១៦ និង​រូបភាព​ថត​នៅថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​បុរាណ​ Palmyra កណ្តាល​ប្រទេស​ស៊ីរី ដែលរូប​ភាព​ខាង​ក្រោម​​បង្ហាញ​ឲ្យ​ពី​ការ​បាក់​បែក​នៅ​ក្នុង​ទីក្រុង​នេះ។

អ្នកលក់នំម្នាក់កំពុង​ទូល​ថាស​នំប័ុង និង​ជិះ​កង់​របស់គាត់​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

នារី​អូតេស​ថត​រូប​នៅ​ពេល​ពិធី​បើក​សន្និសីទ​ពិគ្រោះយោបល់​នយោបាយ​របស់​ប្រជាជន​ចិន CPPCC នៅ​វិមាន​ Great Hall ក្នុង​ទីក្រុង​ប៉េកាំង។

គ្រួសារ​ជន​ជាតិ​អ៊ីរ៉ាក់​ដើរ​ចុះ​ទៅ​តាម​ផ្លូវ​ ខណៈ​ពេល​ពួក​គេ​រត់​គេច​ចេញ​ពី​ទីក្រុង​ Mosul ក្នុង​ពេល​មាន​ការ​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​យក​ផ្នែក​ខាង​កើត​នៃ​ទីក្រុង​នេះ​ពី​ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម។

បុរសម្នាក់កំពុងមើលការតម្លើង «សួនច្បារ​នៃ​ពន្លឺ» នៅ​កណ្ដាល​ទីក្រុង​ឡុងដ៍។

ស្ត្រីរកស៊ីផ្លូវភេទធ្វើការតវ៉ានៅមុខអាគាររដ្ឋសភាអ៊ុយក្រែន​ ក្នុង​ទីក្រុង​ Kyiv។

ភ្នាក់​ងារ​បណ្តុះបណ្តាល​កាន់​ឆ័ត្រ​ក្នុង​ពេល​ពួក​គេ​ដើរ​ទៅ​កាន់​ទី​ម្លប់​មួយ​ នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឯ​ការ​ប្រកួត​វាយ​កូនហ្គោល​ HSBC ផ្នែក​ស្ត្រី នៅ​ទីលាន​វាយកូនហ្គោល Sentosa Golf Club នៅ​ស្រុក Tanjong ប្រទេស​សិង្ហបុរី។

គំនូរ​​នៅ​លើ​ជញ្ជាំង​របស់​លោក Banksy ​បង្ហាញ​ឲ្យ​ឃើញ​ប៉ូលិសការពារ​ព្រំដែន​​អ៊ីស្រាអែល​ម្នាក់​ និង​ជន​ជាតិ​ប៉ាឡេស្ទីន ​វាយ​គ្នា​ដោយ​ប្រើ​ខ្នើយ​ក្នុង​បន្ទប់​ «សណ្ឋាគារ​ដែល​ខ័ន​​ដោយ​ជញ្ជាំង» នៅ​ទីក្រុង​ Bethlehem នៃ​តំបន់​ West Bank។

កម្មករកំពុង​លាយ​ម្សៅ​ឲ្យ​ទៅ​ជា​ពណ៌​ខៀវ​ មុន​ពេល​វេច​ខ្ចប់​សម្រាប់​ដាក់លក់​ នៅ​មុន​ពេល​មក​ដល់​នៃ​ពិធីបុណ្យ​ពណ៌​នៅ​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

កីឡាករ Henrik Kutberg នៃ​ប្រទេស​អេស្តូនី ប្រកួត​ក្នុង​វិញ្ញាសារ​លោត​ចម្ងាយ​ផ្នែក​បុរស​ដើម្បី​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​កីឡាករនេះ​នៅ​​ក្នុង​សាលសម្រាប់​​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ Belgrade ប្រទេស​ស៊ែប៊ី។

អាគារ Chrysler ត្រូវ​បាន​គេ​ថត​ដោយ​ប្រៀប​ធៀប​គ្នា​ទៅ​នឹង​សណ្ឋាគារ Grand Hyatt Hotel នៅ​កណ្តាល​ក្រុង​ Manhattan ក្នុង​ទីក្រុង​ញូវយ៉ក។ 

ចៅ​ប្រុស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឈ្មោះ Joseph Kushner កាន់​គំរូ​យន្ត​ហោះ Marine One ​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ South Lawn នៃ​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

កីឡាករ Eric Frenzel របស់​ប្រទេស​អាល្លឺម៉ង់ ប្រកួត​ជិះ​ស្គី​ផ្នែក​បុរស​ក្នុង​កម្មវិធីប្រកួត​ជិះ​ស្គី​ពិភពលោក​ឆ្នាំង​២០១៧ នៅទីក្រុង Lahti ប្រទេស​ហ្វាំងឡង់។

បុគ្គលិក​នៃ​អាគារសម្រាប់ដាក់លក់​ដេញ​ថ្លៃ​ Christie ថត​រូប​នៅ​ជិត​ផ្នែក​មួយ​នៃ​រូបចម្លាក់ Guenther Uecker របស់​អាល្លឺម៉ង់ ដែល​មាន​ឈ្មោះ​ថា «Spirale I, Spirale II» នៅ​ក្នុង​អាគារ​ Christie ក្នុង​ទីក្រុង​ឡុងដ៍។