រូបភាព​ជុំវិញ​ពិភពលោក ០២ មីនា ២០១៨

ស្ត្រី​ម្នាក់​លោត​ចូលទៅក្នុង​ទឹក​បឹង​ដែល​ត្រជាក់ដល់​កក​នៅ​ក្នុង​ក្រុង Shenyang ​ខេត្ត Liaoning នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន។

សេះ​ពូជ​ប្រទេស​អ៊ីស្លង់​កំពុង​ប្រឡែង​គ្នា​នៅក្នុង​ក្រោល​នៅ​ក្រុង Obernhain ក្បែរ​ទីក្រុង​​ Frankfurt ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ថ្ងៃ​ដ៏​ត្រជាក់​មួយ។

បុរស​ម្នាក់​ប្រឡាក់​ទៅដោយ​ម្សៅ​ពណ៌​ថត​រូប​នៅ​ក្នុង​ពិធី​បុណ្យ Holi នៅ​ទីក្រុ​ង Kolkata ប្រទេស​ឥណ្ឌា។

ប៉ូលិស​ការពារ​ព្រំដែន​អ៊ីស្រាអែល​ចាប់​ខ្លួន​សកម្មជន​បរទេស​ម្នាក់​ ក្នុង​ពេល​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការ​តវ៉ា​មួយ​ក្នុង​ពេល​រំឭក​ខួប​ទី​១៣​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​របាំង​ការពារ​អ៊ីស្រាអែល នៅ​ភូមិ Bilin ក្នុង​តំបន់​ West Bank។

កុមារ​ជន​ជាតិ​ស៊ីរី ឈ្មោះ Khaled al-Ghorani កំពុង​ដេក​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​​ដៃ​របស់​គាត់​បាន​ពិការ​នៅ​ក្នុង​តំបន់ Kafar Batna នៃ​ទីក្រុង Eastern Ghouta ដែលឡោម​ព័ទ្ធ​ដោយ​ពួក​ឧទ្ទាម​ ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី។

មនុស្ស​ចូល​រួម​ក្នុង​បាតុកម្ម​សម្រាប់​អ្នក​ចូល​និវត្តន៍​ដើម្បី​ទាមទារ​​ឲ្យ​រដ្ឋ​ផ្តល់​ប្រាក់​ចូល​និវត្តន៍​ខ្ពស់​ជាង​មុន​ នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

រូបសំណាក​លោក Harvey Weinstein នៅលើ​កៅអី​ ដែល​សាង​ឡើង​ដោយ​វិចិត្រករ​ Plastic Jesus។ រូប​នេះ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​វិថីហូលីវូដ នៅ​ជិត​រោងភាព​យន្ត Dolby ដើម្បី​ត្រៀម​សម្រាប់​ពិធី​ប្រគល់​រង្វាន់​អូស្ការ​ នៅ​​ហូលីវូដ ក្នុងទីក្រុង ​Los Angeles រដ្ឋ California។

កសិករ​ម្នាក់​ភ្ជួរ​ស្រែ​ដើម្បី​ដាំ​ស្រូវ​នៅ​ខេត្ត Naypyitaw ប្រទេស​មីយ៉ាន់ម៉ា។ ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ប្រារព​ពិធី​បុណ្យ​ជាតិ​ប្រចាំ​ឆ្នាំ​​ឈ្មោះ​ថា «ទិវា​កសិករ» នៅ​រៀង​រាល់​ថ្ងៃ​ទី​២ ខែ​មីនា ដើម្បី​បង្ហាញ​ការ​កោត​សរសើរ​ដល់​កម្លាំង​ពលករ​របស់​ខ្លួន។

ប្រធានាធិបតី​បារាំង Emmanuel Macron ទស្សនា​ការ​សម្តែង​ជំនាញ​បាល់​បោះ​ ក្នុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីលាន​ហាត់​កីឡា Jesse Owens នៅ Villetaneuse ភាគ​ខាង​ជើង​នៃ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។