រូបភាព​ជុំវិញ​ពិភពលោក​ ០២ មីនា ២០១៧

អ្នកស្រុកម្នាក់ចាក់ទឹកពី​លើ​ផ្ទះ​របស់​គាត់​ដើម្បី​ពន្លត់​ភ្លើង​នៅ​សំណង់​អនាធិបតេយ្យ Paraisopolis ក្នុង​ទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល។

ស្ត្រី​ម្នាក់​ដើរទៅ​កាន់​ព្រំដែន​ដើម្បើ​ឆ្លងកាត់​ នៅ​ព្រំដែន​ប្រទេស​អាមេរិក​និង​ប្រទេស​កាណាដា បន្ទាប់​ពីបាន​មកដល់​ដោយ​ជិះ​តាក់ស៊ី​ជាមួយ​ក្រុម​មនុស្ស​ដែល​អះអាង​ថា​មក​ពី​ប្រទេស​ស៊ីរី ដើម្បី​ចូល​ទៅ​កាន់​តំបន់ Hemmingford នៃ​ទីក្រុង​ Quebec ប្រទេស​កាណាដា។

បុរសម្នាក់​ប្រើ​វ៉ែនតា​ដើម្បី​ចាប់​រូបភាព​ពិត​នៅថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី​សមាជ​បច្ចេកវិទ្យា Mobile World Congress នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស៉្បាញ។

ជាង​ផ្សារ​ដែក​កំពុង​ធ្វើ​ការ​នៅស្លាប​កង្ហារ​ ក្នុង​កិច្ច​ប្រតិបត្តិការ​ជួស​ជុល​សម្ភារៈ​ថាមពល​​ទី​៧ នៃ​ស្ថានីយថាមពល​​អគ្គិសនី​ Krasnoyarsk ស្ថិត​នៅ​ទន្លេ Yenisei ខាង​ក្រៅ​ក្រុង​ Krasnoyarsk ប្រទេស​រុស្ស៊ី។
 

ក្មេងប្រុស​ម្នាក់​ដែល​រង​របួស​ដោយ​ការ​វាយប្រហារ​គ្រាប់​ផ្លោង​ កំពុង​ដើរ​ទៅ​រក​ឡាន​សង្គ្រោះ​បន្ទាន់​ក្រោយ​ពេល​ទទួល​បាន​ការ​ព្យាបាល​បឋម​ដោយ​គ្រូ​ពេទ្យ​​នៅ​នឹង​កន្លែង​ នៅ​ខណៈ​ដែល​កង​ទ័ព​អ៊ីរ៉ាក់​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ទីក្រុង​ Mosul ភាគ​ខាង​លិច។

យោធា​អេត្យូពី​ម្នាក់​កំពុង​ឈរ​ក្នុង​ជួរ​ ក្នុង​ពេល​មាន​ការ​ប្រារព​រំឭក​ពី​សមរភូមិ Adwa ដែល​ជា​ការ​ប្រយុទ្ធ​រវាង​ចក្រភព​អេត្យូពី និង ​រាជាណាចក្រ​អ៊ីតាលី នៅ​ជិត​ទីក្រុង Adwa ក្នុង​តំបន់ Tigray របស់​ប្រទេស​អេត្យូពី។

តារាចម្រៀង​ Nicki Minaj ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ Rick Owens' Fall-Winter 2017-2018 នៅ​ទីក្រុង​ប៉ារីស។

ទេសចរ​ជន​ជាតិ​ចិន​ម្នាក់​កំពុង​ប្រើ​ស្ទីល​ក្នុង​ការ​ថត​រូប​សែលហ្វី​ នៅ​ពី​មុខ​សាល​សម្តែង​ល្ខោន​អូប៉េរ៉ា នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។