រូបភាព​ជុំវិញ​ពិភពលោក ០១ មីនា ២០១៨។

មនុស្ស​រាប់​ពាន់​នាក់​ដែល​គោរព​ព្រះពុទ្ធសាសនា​បាន​ចូលរួម​ជាមួយ​ព្រះ​សង្ឃក្នុង​ការ​បួង​សួង​នៅ​វត្ត Phra Dhammakaya ក្នុង​ពិធីបុណ្យ​មាឃ​បូជា​នៅ​ខេត្ត Pathum Thani ប្រទេស​ថៃ។

រូប​ភាព​បង្ហាញ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​មួយ​ប្រភេទ​ដែល​ប្រធានា​ធិបតី​រុស្ស៊ី លោក Vladimir Putin អះអាង​ថា ​ជា​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​ដែល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។

មនុស្ស​ចូលរួម​គោរព​មឈូស​របស់បុព្វជិត​ Billy Graham ដែល​គេ​ដាក់​តម្កល់​នៅ​ឯ​អាគារ​មាន​រាង​មូល​នៃ​វិមាន​កាពីតូល​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ។ វា​ជា​ករណី​កម្រ​ណាស់​ដែល​ពល​រដ្ឋ​សាមញ្ញ​ត្រូវ​បានគេ​ដាក់​នៅ​ក្នុង​អាគារ​នេះ។ លោក Graham បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃពុធ ក្នុង​ដំណេក​របស់​លោក នៅ​ក្នុង​គេហដ្ឋានរបស់​គាត់​នៅ​រដ្ឋ North Carolina ក្នុង​ជន្មាយុ ៩៩​ឆ្នាំ។

ជន​ជាតិ​ជ្វីស​ដែល​គោរព​សាសនា​ដ៏​តឹង​រ៉ឹង​ ចូលរួម​ក្នុង​ការ​អាន​«សៀវភៅ​​របស់​ Esther»​ដែល​ជា​ពិធី​មួយ​​រៀបចំ​ឡើង​នៅ​ថ្ងៃ​ Purim ដែល​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ជន​ជាតិ​ជ្វីស នៅ​កន្លែង​ជួប​ជុំ​គ្នា​មួយ​ក្នុងក្រុង Ashdod ប្រទេស​អ៊ីស្រាអែល។

មនុស្ស​បង្វិល​កំប៉ុង​ដែល​មាន​ដាក់​ភ្លើង​កំពុង​ឆេះ​ ដើម្បី​អបអរ​​ព្រះ​ចន្ទ​ពេញវង់​លើក​ដំបូង​នៃ​ឆ្នាំ​តាម​ចន្ទគតិ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

រថភ្លើង​ប្រើ​ថាមពល​ចំហេះ​ប្រភេទ Harzer Schmalspurbahn កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ Brocken នៅ​ជិត​ទីក្រុង Schierke ប្រទេស​អាល្លឺម៉ង់។

សិស្ស​ជន​ជាតិ​ឥណ្ឌា​កំពុង​លេង​ជាមួយ​ម្សៅ​ពណ៌​ដើម្បី​អបអរ​សាទរ​ដល់​ពិធី​បុណ្យ​បែប​សាសនា​មួយ​នៅ​ទីក្រុង Kolkata។

អ្នក​សារព័ត៌មាន​កំពុង​ទស្សនា​ប្រធានា​ធិបតី​រុស្ស៊ី​ Vladimir Putin ថ្លែង​ការណ៍​ប្រចាំ​ឆ្នាំ​នៅ​​មហាសាល​ Manezh ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

បព្វជិត​ Hyung Jin Moon ដែល​ជា​អ្នក​ទេសនា​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត​ និង​ជា​កូន​ប្រុស​របស់​​មេ​ដឹកនាំ​សាសនា​​គ្រិស្ត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង Sun Myung Moon កំពុង​ចូលរួម​ពិធី​មួយ​ នៅ​ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​មាន​កាំភ្លើង​ AR-15 នៅ​ក្នុង​ប្រអប់ កំពុង​ទស្សនា​ព្រឹត្តិការណ៍​នៅ​ឯ​ព្រះវិហារ​មួយ នៅ​ក្រុង Newfoundland រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក។

បុរស​ម្នាក់​កំពុង​ឡើង​លើ​ជញ្ជាំង​ទឹកកក​សិប្បនិម្មិត​នៅ​ទីក្រុង Liberec សាធារណរដ្ឋ​ឆែក។ តំបន់​អឺរ៉ុប​កណ្ដាល​បាន​ទទួល​រង​ភាព​​ត្រជាក់​ខ្លាំង​​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

មេដឹកនាំ​គណបក្ស​ Forza Italia របស់​អ៊ីតាលី គឺ​លោក Silvio Berlusconi ជូត​ញើស​ចេញ​ពី​លោក Matteo Salvini មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ភាគ​ខាង​​ជើង (Northern League) ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី។