គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖ ការស្នេហាជាតិ តម្លាភាព និងការគោរពច្បាប់នៅតែជាអាទិភាព
Your browser doesn’t support HTML5
ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕