ម៉ាល់ឌីវ​​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើន​ការ​​ផ្លាស់ប្តូរ​ពី​ឥណ្ឌា​ទៅ​រក​ចិន​ក្រោយ​​លទ្ធផល​ការបោះឆ្នោត​សភា

  • Anjana ​Pasricha

Your browser doesn’t support HTML5

ប្រធានាធិបតី​ប្រទេស​ម៉ាល់ឌីវ​លោក​ Mohamed Muizzu ត្រូវ​គេ​រំពឹង​ថា​នឹង​​ពង្រឹង​ចំណង​​ទាក់ទង​​ជា​មួយ​​ប្រទេស​ចិនកាន់​តែ​ខ្លាំង​ថែម​ទៀត​ បន្ទាប់​ពី​​គណបក្ស​​របស់​លោក​បាន​ឈ្នះ​ការបោះឆ្នោត​សភា​យ៉ាង​ភ្លូកទឹក​​ភ្លូកដី​​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​​ ការ​បោះឆ្នោត​នេះ​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​​ការ​ប្រជែង​គ្នា​​​ដើម្បី​ឥទ្ធិពល​​​លើ​ប្រទេស​ដែនកោះ​មួយ​នេះ​រវាង​​ប្រទេស​ឥណ្ឌា​និង​ចិន​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ជា​ការ​ចុះថយ​នៃ​ការ​ប្រឹងប្រែង​របស់​ឥណ្ឌា​ក្នុង​ការ​កម្រិត​វត្តមាន​ក្រុងប៉េកាំង​នៅ​​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា។ ​​អ្នកយក​ព័ត៌មាន​វីអូអេ​ អ្នក​ស្រី​​Anjana Pasricha ​​រាយការណ៍​ជុំវិញ​រឿង​នេះ​ ពី​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា។ ​លោក ជ្រា វណ្ណារិទ្ធ​ ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖ ​​