មជ្ឈមណ្ឌលអប់រំក្រុងឡូវែលជួយខ្មែរនៅអាមេរិកពង្រឹងសមត្ថភាពនិងជីវភាព

Your browser doesn’t support HTML5

ពលរដ្ឋខ្មែរដែលមករស់នៅសហរដ្ឋអាមេរិកភាគច្រើនជ្រើសរើសយកទីក្រុងដែលមានសាច់ញាត្តិ និងជនជាតិខ្មែររស់នៅច្រើន ដើម្បីទទួលបានការគាំទ្រនិងការជួយយកអាសាផ្សេងៗ។ ទីក្រុងឡូវែលនៃរដ្ឋ Massachussetts មានសហគមន៍ខ្មែរធំបំផុតទី២នៅសហរដ្ឋអាមេរិក ហើយក៏ជាកន្លែងសំបូរសេវាកម្មបណ្តុះបណ្តាលចំណេះដឹងនិងជំនាញផ្សេងៗសម្រាប់ពលរដ្ឋខ្មែរផងដែរ។ ក្នុងចំណោមនោះ មជ្ឈមណ្ឌលអប់រំក្រុងឡូវែល បានចូលរួមពង្រឹងសមត្ថភាពនិងជីវភាពពលរដ្ឋខ្មែរជាច្រើនរួប។ លោក ពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍អំពីរឿងនេះ។