លោកឡុង ឌីម៉ង់ប្តេជ្ញាបម្រើពលករខ្មែរនៅកូរ៉េខាងត្បូង និងប្រឆាំងអំពើពុករលួយ
Your browser doesn’t support HTML5
មិនប៉ុន្មានថ្ងៃក្រោយពេលដែល អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ត្រូវបានតុលាការចោទនិងឃុំខ្លួន ទាក់ទិននឹងអំពើពុករលួយ រដ្ឋាភិបាលកម្ពុជាបានស្នើព្រះមហាក្សត្រខ្មែរតែងតាំងលោក ឡុង ឌីម៉ង់ ធ្វើជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំប្រទេសកូរ៉េខាងត្បូង។ លោក នៅ វណ្ណារិននៃ VOA បានជួបសម្ភាស ផ្ទាល់ជាមួយឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះនៅគេហដ្ឋានរបស់លោក ពីបញ្ហានានាជុំវិញការតែងតាំងនេះនិងប្រវត្តិការងាររបស់ឯកអគ្គរាជទូតថ្មីនេះ។ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA នាសប្តាហ៍កន្លងទៅ លោកឡុង ឌីម៉ង់ថ្លែងថា លោកនឹងសម្រួលការងារជូនពលករកម្ពុជាក្នុងប្រទេសកូរ៉េខាងត្បូងឲ្យកាន់តែប្រសើរឡើង និងបំបាត់អំពើពុករលួយជាដើម៕