ក្រុង Little Havana បង្ហាញវប្បធម៌មួយរបស់ប្រទេសគុយបាក្នុងរដ្ឋ Florida
Your browser doesn’t support HTML5
វប្បធម៌ Hispanic ដែលបានជ្រាបចូលក្នុងតំបន់ Little Havana នៃទីក្រុង Miamiមានដូចជា បុរសចាស់ៗលេងដូមីណូគ្រាដែលពួកគេពិភាក្សានយោបាយ មនុស្សកំពុងរុំបារីស៊ីហ្កា ឬ ជនជាតិគុយបានិរទេសខ្លួនពិភាក្សាអំពីបេក្ខជនប្រធានាធិបតីនៅហាងកាហ្វេគុយបាជាដើម។ ដោយសារការមានទំនាក់ទំនងជាថ្មីឡើងវិញ កាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិកនិងគុយបា គេអាចរំពឹងថា ចំណងទាក់ទងរវាងតំបន់ South Florida និងគុយបាកាន់តែមានភាពខ្លាំងឡើង។ នាង Lin Yang និង Joseph Mok នៃ VOA សហការគ្នារាយការណ៍អំពីផ្នែកមួយនៃវប្បធម៌របស់គុយបានៅក្នុងទីក្រុង Miami។ ហើយលោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕