សិប្បកម្ម​បុរាណ​នៅ​ផ្នែក​គ្រប់គ្រង​ដោយ​ឥណ្ឌា​នៅ​កាស្មៀរ​ប្រឈម​នឹង​ការ​មិន​យកចិត្ត​ទុក​ដាក់​និង​តម្រូវការ​ទាប

Your browser doesn’t support HTML5

ជ្រលងភ្នំ​កាស្មៀរ (Kashmir) ក្នុង​ផ្នែក​គ្រប់គ្រង​ដោយ​ឥណ្ឌា​នៃ​តំបន់​កាស្មៀរ (Kashmir) មាន​ភាព​ល្បីល្បាញ​ខាង​ផ្នែក​សិប្បកម្ម​ដែល​ជា​លក្ខណៈ​សម្គាល់​ពិសេស​នៃ​តំបន់​នេះ។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ អ្នក​ស្រុក​បាន​រៀន​ជំនាញ​ពី​អ្នក​ដែល​មកពី​តំបន់​អាស៊ី​កណ្តាល បន្ទាប់ពី​សាសនា​ឥស្លាម​បាន​ហូរ​ចូល​មក​ក្នុង​តំបន់​នេះ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ចំណោម​ជំនាញ​រាប់រយ មាន​ជំនាញ ៣ ប្រឈម​នឹង​ការ​បាត់បង់។ លោក Muheet Ul Islam រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Srinagar ក្នុង​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​នៅ​តំបន់​កាស្មៀរ។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្ដី​ប្រែសម្រួល៕