បទសម្ភាសន៍ VOA៖ ការប្រកួតបង្ហោះខ្លែងឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើន

Your browser doesn’t support HTML5

អ្នកលេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលពីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាត និងគ្រប់ប្រភេទ។ ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមប្រកួត១០៧នាក់ មកពីខេត្តចំនួន២៣ នៃ២៥ខេត្តក្រុង។លោក ហ៊ុល រស្មី នៃ VOAបានសម្ភាសលោកនូ សោភ័ណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕