ក្រសួងការបរទេសស.រ.អ. ឲ្យដឹងថាស្ថានភាពសិទ្ធិមនុស្សបានចុះថយនៅក្នុងប្រទេសចិន ហើយថាប្រទេសវៀតណាមក៏បន្ដដាក់កម្រិតយ៉ាងតឹងរឹងទៅលើសិទ្ធិផ្នែកនយោបាយហើយនឹងសេរីភាពក្នុងការបញ្ចេញមតិដែរ។ ទន្ទឹមនឹងនេះ ក្រសួងកាឋរបរទេសកោតសរសើរចំពោះការគោរពសិទ្ធិមនុស្សនៅប្រទេសភូមាដែលល្អជាងមុននៅក្នុងការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ហើយនឹងការចូលរួមក្នុងការបោះឆ្នោត របស់អតីតស្ថ្រីជាប់ឃុំឃាំង ដ៏មានឈ្មោះល្បីលោកស្រីអង់ សានសូជីដែលជាមេដឹកនាំប្រជាធិបតេយ្យ។
ស.រ.អ៖ លោកស្រីរដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ. ហ៊ីល្លីរី គ្លីនតុន និយាយថាឆ្នាំ២០១១ជាឆ្នាំជ្រួលច្របល់និងសំខាន់សម្រាប់ជនណាដែលសិទ្ធិមនុស្សមានហានិភ័យនៅជុំវិញពិភពលោក ហើយនឹងសម្រាប់ជនណាដែលខិតខំប្រឹងប្រែងរ៉ាប់រងឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ដោយមានព្រិត្ដិការណ៍ជាច្រើនបានកើតឡើងពីការបដិវត្ដន៍នៅមជ្ឈឹមបូព៌ាទៅដល់កាកែទម្រង់នៅប្រទេសភូមាចាប់ផ្ដើមដោយសិទ្ធិមនុស្ស។
ចិន៖ គេរាយការណ៍មកថាបងប្រុសរបស់លោកឆិន កុងឆិន (Cheng Guangcheng) សកម្មជនចិនពិការភ្នែកបានរត់ចេញពីភូមិដែលមានការយាមរឹងមាំដែលស្ថិតនៅភាគឦសានប្រទេសចិនហើយ ដើម្បីស្ថែងរកយបល់ផ្នែកច្បាប់អំពីវិធីការពារកូនប្រុសរបស់លោកពីអ្វីដែលលោកនិយាយថាជាការចៅទក្នុងបទឧក្រិដ្ឋកម្មដើម្បីសងសឹក។
ភូមា៖ ក្រោយពីបានថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅប្រទេសភូមាជាច្រើនឆ្នាំមក ក្រសួងការបរទេសស.រ.អ.បានយកការកែទម្រង់នៅក្នុងពិភពលោកដែលមានប្រជាពលរដ្ឋបះបោរ កែទម្រង់ប្រទេសភូមាគួរធ្វើជាឧទាហរណ៍ឲ្យដល់សង្គមបិទជិតដូចជាប្រទេសកូរ៉េខាងជើង។ល។
អ៊ូរ៉ង់៖ ប្រទេសមានអំណាចប្រាំមួយធ្វើការចរចាគ្នាជាមួយប្រទេសអ៊ូរ៉ង់នៅទីក្រុងបាកហាត (Baghdad)ហើយព្រមព្រៀងគ្នាធ្វើការចរចាគ្នាមួយលើកទៀតនៅទីក្រុងម៉ូស្គូនៅខែក្រោយដើម្បីខិតខំប្រឹងប្រែងដោះស្រាយកង្វល់របស់អន្ដរជាតិអំពីកម្មវិធីនុយគ្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ស.រ.អ.៖ និយាយថាក្រុមអ្នកជំនាញខាងប្រព័ន្ធធ៊ិនធឺណិត ខិតខំប្រឹងប្រែងទប់ស្កាត់ការឃោសនាអកុសលរបស់ពួកអាល់កៃដាតាមប្រព័ន្ធអ៊ិនធឺណិតដែលដាក់ផ្សាយតាមគេហទំព័ររបស់កុលសម្ព័ន្ធយេមែន។
បូសនៀ៖ អតីតស្នងការប៉ូលិសសឺប បូសនៀ (Serbe Bosnia)ម្នាក់ដែលត្រូវជាប់ចោទក្នុងបទដើរតួនាទីសំខាន់មួយនៅក្នុងការសម្លាប់ក្រុមជនជាតិ បូសនៀ អ៊ីស្លាម (Bosnie Islam)នៅឆ្នាំ១៩៩៥បានអាជ្ញាធរបញ្ជូនទៅប្រទេសកំណោះតរបស់គាត់វិញ។