ជនរងគ្រោះខ្មែរក្រហមគាំទ្រជំនួយអាមេរិករក្សាសម្លៀកបំពាក់អ្នកទោសគុកទួលស្លែង
Your browser doesn’t support HTML5
ក្រុមជនរងគ្រោះក្នុងសម័យខ្មែរក្រហមបង្ហាញការពេញចិត្ត ចំពោះការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកតាមមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក របស់ក្រសួងការបរទេសអាមេរិក ឬហៅកាត់ថា AFCP សម្រាប់ការថែទាំវាយនភ័ណ្ឌចាស់ៗ រួមមានសំម្លៀកបំពាក់ចាស់ៗ របស់អតតីជនរងគ្រោះនៃមន្ទីរឃុំឃាំង ស-២១ ដែលជាគុកសន្តិសុខធំបំផុតមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ មន្ទីរស-២១នេះ ជាកន្លែងធ្វើទារុណកម្ម និងសួរចម្លើយ ហើយដែលស្ថិតក្រោមការគ្រប់ដោយផ្ទាល់ពីក្រុមមេដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្តកម្ពុជា ដែលគ្រប់គ្រងអំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។