កម្រងរូបភាព៖ ការរៀបចំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដើម្បី​ទទួល​ទេវតា​​ឆ្នាំ​ថ្មី​ឆ្នាំមមែ

  • នៅ វណ្ណារិន

រូប​តាំង​លម្អ​សម្រាប់​ការទទួល​ទេវតា​ឆ្នាំថ្មី​ឆ្នាំមមែ នៅ​ថ្ងៃអង្គារ នៅ​ក្បែរ​ផ្សារ​កណ្តាល​ក្នុង​ទីក្រុង​ភ្នំពេញ។
 

ហាយ ស្រីហរ ជា​អ្នក​លក់​បាយសី រៀបចំ​មុន​ពេល​ដាក់​លក់។

ប្រជាពលរដ្ឋ​ដាក់​ចង្ហាន់​និង​បច្ច័យ​ជា​ប្រាក់​នៅ​ក្នុង​បាត្រ​នៅ​វត្តឧណ្ណាឡោម ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ។

បុរស​ម្នាក់​ដាក់​បច្ច័យ​ជា​ប្រាក់​នៅ​លើ​ភ្នំ​ខ្សាច់​នៅ​វត្ត​ឧណ្ណាឡោម ក្នុង​ពេល​​បុណ្យ​​ចូលឆ្នាំ​ខ្មែរ​នៅ​ថ្ងៃអង្គារ។

ក្រុម​គ្រួសារ​ខ្មែរ​ដែល​ជា​អ្នកកាន់​ពុទ្ធសាសនា ប្រគេន​ចង្ហាន់​និង​ទេយ្យទាន​គ្រឿង​បរិក្ខា​បង្សុកូល​ជូន​​ដល់​​បុព្វការី​ជន​​របស់​ខ្លួន។

ហាង​ជួសជុល​ទោចក្រ​យានយន្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្នុង​ទីក្រុង​ភ្នំពេញ។

ការរៀបចំ​របស់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​ក្នុង​ហាង​មួយ​ក្បែរ​ទីក្រុង​ភ្នំពេញ។

មន្ត្រី​រាជការ​ក្រុងភ្នំពេញ​មួយ​ក្រុម ថ្វាយបង្គំ​ព្រះ​ក្នុង​ពេល​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។