ចិន៖ មន្រ្តីចិនម្នាក់ដែលទាក់ទងជាមួយកោះតៃវ៉ាន់បាននិយាយថា រដ្ឋាភិបាលទាំងពីរមានការទទួលខុសត្រូវរួមដើម្បីការពារដែនដីដែលទាមទារដោយចិនក្នុងសមុទ្រចិនខាងត្បូង។
អាហ្វហ្កានីស្ថាន៖ មន្រ្តីអាហ្គានីស្ថាននិយាយថាជនស៊ីវិលអាហ្គាន១០នាក់បានស្លាប់កាលពីយប់ថ្ងៃអង្គារនៅពេលដែលពួកតាលីបានប្រដាប់ដោយអាវុធធន់ធ្ងន់បានវាយសង្គ្រប់សណ្ឋាគារដ៏ប្រណិតមួយក្នុងរដ្ឋធានីកាប៊ុល។
ក្រិក៖ ប្រទេសក្រិកកំពុងស៊ូទ្រាំកូដកម្មទូទៅមួយអស់រយៈពេល៤៨ម៉ោងនៅថ្ងៃទី២នៅក្នុងការប្រឆាំងតវ៉ាការធ្វើកំណែទម្រង់ជាតិដ៏ក្រៀមក្រោះមួយឈុតទៀត។
អេហ្ស៊ីប៖ ការប្រយុទ្ធរវាងកងសន្តិសុខអេហ្ស៊ីបនិងបាតុករក្នុងទីក្រុងឡឺគែរបានធ្វើឲ្យមនុស្សជាង៤០នាក់រងរបួសនៅថ្ងៃពុធនេះ នៅពេលដែលបាតុករបានអំពាវនាវឲ្យសេនាប្រមុខរបស់ប្រទេសនោះចុះចេញពីតំណែង។
ភូមា៖ អង្គការនយោបាយដែលដឹកនាំដោយលោកស្រី អោង សានស៊ូជី និយាយថាខ្លួនបានត្រូវគេបញ្ជាឲ្យបញ្ឈប់សកម្មភាពនយោបាយទាំងអស់។
ចិន៖ ប្រធានាធិបតីចិន ហ៊ូ ជិនតៅ (Hun Jintao) បានធ្វើការចរចាជាមួយប្រធានាធិបតី Omar al-Bashirបន្ទាប់ពីការស្វាគមន៍កម្រាលព្រំក្រហមសម្រាប់ប្រធានាធិបតីស៊ូដង់ ដែលបានប្រឈមមុខដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។