Miss the Point មិនយល់ចំណុចសំខាន់អំពីអ្វីមួយ
Your browser doesn’t support HTML5
នៅពេលដែលអ្នកមិនយល់ចំណុចសំខាន់អំពីអ្វីមួយ ឧទាហរណ៍ដូចជាអ្នកមិនយល់ ឬចាប់មិនបានចំណុចសំខាន់នៃការប្រជុំ នៃសាច់រឿង ឬនៃការអធិប្បាយអ្វីមួយ នោះជាភាសាអង់គ្លេសនិយាយថា «miss the point»។ ដើម្បីឲ្យយល់កាន់តែច្បាស់សូមមើលវីដេអូកម្មវិធីរៀនគ្រាមភាសាអង់គ្លេសជាមួយម៉ានីនិងម៉ូរី។ កម្មវិធីនេះ ក៏មានដាក់ផ្សាយជូនប្រិយមិត្តរាល់ថ្ងៃសុក្រលើគេហទំព័រ Facebook និង Youtube របស់វីអូអេខ្មែរផងដែរ៕