Bite My Tongue សុខចិត្ត​មិន​និយាយ​អ្វី​ទាំងអស់

Your browser doesn’t support HTML5

នៅ​ពេល​ដែល​យើង​មិន​មាន​អ្វី​ល្អ​និយាយ​អំពី​មនុស្ស​ម្នាក់ ឬ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ យើង​សុខ​ចិត្ត​មិន​និយាយ​អ្វី​ទាំង​អស់ ឬ​គិត​ជា​មុន​សិន មុន​នឹង​និយាយ នោះ​ជា​ភាសា​អង់គ្លេស​និយាយ​ថា «bite my tongue»។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕