Get Over It ឈប់គិតពីរឿងនេះទៅ
Your browser doesn’t support HTML5
ឃ្លា get over it ប្រើនៅពេលណាដែលយើង ចង់ប្រាប់នរណាម្នាក់ ឲ្យឈប់បារម្ភ ឈប់ត្អូញត្អែរ ឈប់វក់ ឬក៏ឈប់ពិបាកចិត្តនឹងអ្វីមួយ។ ហើយ ឃ្លានេះក៏មានន័យថា ត្រូវតែជម្នះ ពេលជួបការលំបាកនោះផងដែរ។ ដើម្បីឲ្យយល់កាន់តែច្បាស់សូមមើលវីដេអូកម្មវិធីរៀនគ្រាមភាសាអង់គ្លេសជាមួយម៉ានីនិងម៉ូរី។ កម្មវិធីនេះ ក៏មានដាក់ផ្សាយជូនរាល់ថ្ងៃសុក្រលើគេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់វីអូអេខ្មែរផងដែរ៕