សមាជិកព្រឹទ្ធសភាសំខាន់ៗ៖ នយោបាយអាមេរិកចំពោះប្រទេសវេណេស៊ុយអេឡាទទួលបរាជ័យ
Your browser doesn’t support HTML5
សមាជិកសភាអាមេរិក កាលពីថ្ងៃអង្គារកន្លងទៅ បានសួរសំណួរពិបាកៗជាច្រើន ដល់តំណាងពិសេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសវេណេស៊ុយអេឡា (Venezuela) ដោយចោទសួរថា ហេតុអ្វីបានជារដ្ឋបាលលោក ត្រាំ មិនធ្វើកិច្ចការឲ្យបានច្រើនជាងនេះ ក្នុងការបញ្ឈប់ប្រទេសរុស្សី ចិន អ៊ីរ៉ង់ និងប្រទេសគុយបា មិនឲ្យគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro។ ក្រោមការគ្រប់គ្រងរបស់លោក Maduro ពលរដ្ឋវេណេស៊ុយអេឡា ប្រមាណ ៥លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេសនេះ ដែលធ្លាប់ជាប្រទេសដែលសម្បូររុងរឿង។ លោកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតរបស់វីអូអេ រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួល៕