អ្នក​អភិរក្ស​កេនយ៉ា​វ័យ​ក្មេង​មាន​គំនិត​ច្នៃប្រឌិត​ដើម្បី​សង្គ្រោះ​​សត្វ​បក្សី

Your browser doesn’t support HTML5

អ្នក​ទិញ​រោមចៀម​ម្នាក់​កំពុង​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ជំរុញ​អ្នក​គង្វៀល​ចៀម​រក្សា​ហ្វូងចៀម​របស់​ពួកគេ​ក្នុងទីតាំង​ព័ទ្ធជិត ​​ដើម្បី​ជួយ​ថែរក្សា​សត្វបក្សី​ដែលជិត​ផុត​ពូជ​មួយ​ប្រភេទ។ អ្នកជំនាញ​សត្វព្រៃ​និយាយ​ថា ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ថែរក្សា​សត្វ​បក្សីឈ្មោះ​ Sharpe's Longclaw ដែល​រស់នៅ​វាលស្មៅ​ភាគ​កណ្តាល​ប្រទេស​កេនយ៉ា ត្រូវ​បាន​គេស្វាគមន៍​និង​អាច​អនុវត្ត​លើ​សត្វព្រៃ​ដែល​ជិត​ផុតពូជ​ផ្សេងទៀត។ អ្នក​ស្រី Brenda Mulinya ជូន​សេចក្តី​រាយការណ៍​ពី​ទីក្រុង Nyandarua ប្រទេស​កេនយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល៕